ជីវិតកម្សាន្ដ
តារាកូរ៉េ ៥រូប មានអ្នកស្វែងរកច្រើនបំផុត ក្នុងខែនេះ
យោងតាមរបាយកាណ៍នៃវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកូរ៉េ (KBRI) បានឱ្យដឹងថា តារាកូរ៉េល្បីៗជាច្រើនរូបបាននិងកំពុង កើនប្រជាប្រជាប្រិយភាពរបស់ខ្លួនយ៉ាងខ្លាំងក្លា នាកំលុងខែកក្កដានេះ ក្រោយឈ្មោះរបស់ពួកគេត្រូវបានអ្នកនិយមលេងអ៊ីនធឺរណិតស្វែងរកច្រើនជាងគេ។

ចំណាត់ថ្នាក់ត្រូវបានកំណត់តាមរយៈការវិភាគនៃការចូលរួមរបស់អ្នកប្រើប្រាស់ ការគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយ អន្តរកម្ម និងសន្ទស្សន៍ ក្នុងចំណោមតារាប្រុសស្រីចំនួន ១,៥៩០រូប ដោយប្រើទិន្នន័យធំដែលប្រមូលចាប់ពីថ្ងៃទី២០ ខែមិថុនាដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះតារាកូរ៉េ ៥រូប ដែលទទួលចំណាត់ខ្ពស់ជាងគេរួមមាន៖
១. Jungkook

សមាជិកក្រុម BTS រូបនេះ បានឈរនៅលើកំពូលតារាងក្នុងខែនេះ ជាមួយនឹងការស្វែងរកចំនួន ៤,៤៨៤,៦៣៩ដង ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ Jungkook កើនឡើង ១១.២៤% ។ ក្នុងនោះពាក្យដែលគេស្វែងរកពីតារាប្រុសរូបនេះមានដូចជា Seven, YouTube, solo, outstanding, record, និងពាក្យ hit ។
២. Jisoo

សមាជិកក្រុម BLACKPINK រូបនេះវិញ បានឈរនៅណាត់ថ្នាក់លេខ ២ ជាមួយនឹងការស្វែងរកចំនួន ៣,៦៩៦,៣២០ ដង ដែលវាធ្វើឱ្យប្រជាប្រិយភាពរបស់នាងកើនឡើង ៥.៣៤% ។
៣. Jimin

ទន្ទឹមនឹងនេះ Jimin សមាជិកក្រុម BTS បានជាប់ចំណាត់ថ្នាក់លេខ ៣ សម្រាប់ខែនេះជាមួយការស្វែងរកចំនួន ៣,២៥៩,២៥៧ ដង។
៤. Lisa

ចំណែក Lisa សមាជិកក្រុម BLACKPINK បានជាប់ចំណាត់ថ្នាក់ទី៤ ជាមួយនឹងការស្វែងរកចំនួន ៣,២២៥,៥០៨ ដង ខណៈប្រជាប្រិយភាពកើនឡើងដល់ ១០៦.៧២% ។
៥. YoonA

ចំណាត់ទី៥បានទៅលើ YoonA សមាជិកក្រុម Girls’ Generation ដោយអ្នកស្វែងរកឈ្មោះនាងមានចំនួន ២,៩០៤,៤៦៤ដង។ ទោះបីអ្នកស្វែងហាក់មានចំនួនតិចជាងគេក្ដី ប៉ុន្តែបើនិយាយពីភាពល្បីល្បាញ តារាស្រីរូបនេះកើនឡើងដល់ទៅ ១៦៧.១៧% ឯណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចេញផ្សាយ ១០ថ្ងៃ បទ “Seven” របស់ Jungkook បំបែកកំណត់ត្រាថ្មីមួយ

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច