ជីវិតកម្សាន្ដ
ឆឹម សក្កដា ចេញមុខបញ្ជាក់ច្បាស់ៗ ក្រោយមានមន្ទិលបែកបាក់ស្នេហ៍ ពេជ្រ សោភា
ដូចប្រិយមិត្តបានដឹងហើយថា តារាចម្រៀងអ្នកនាង ពេជ្រ សោភា កាលពីថ្មីៗនេះបានធ្វើឱ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍ភ្ញាក់ផ្អើលជាថ្មី ខណៈសុខៗស្រាប់តែនាងបានបញ្ចេញខ្លឹមសារហាក់កំពុងជួបបញ្ហាវិបត្តិផ្លូវចិត្តធ្វើឱ្យអ្នកគាំទ្រមួយចំនួនសង្ស័យលើការប្រះឆាស្នេហ៍ជាមួយគូដណ្ដឹងលោក ឆឹម សក្កដា។

ជាការកត់សម្គាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា បានបង្ហោះខ្លឹមសារថា «បើមិនអាចទៅមុខជាមួយគ្នាបានទេប្តូរឈ្មោះជាមិត្តភក្តិវិញទៅ ទោះយើងបែកគ្នាតែយើងអាចរាប់អានគ្នា យើងទាំងពីរប្រហែលមិនមែនជាគូរនិងគ្នាទេ មិត្តភក្តិភាពល្អបងប្រុសល្អកុំចងគ្នាទាំងដែលយើងគ្មានពេលឱ្យគ្នាចងចាំ»។
បន្ទាប់ពីមានការសង្ស័យ និងចែករំលែកដំណឹងភ្ញាក់ផ្អើលខាងលើនេះតារាសម្តែងលោក ឆឹម សក្កដា និងអ្នកនាង ពេជ្រ សោភា មុននេះ បានចេញមុខបញ្ជាក់ការពិតទៅកាន់អ្នកគាំទ្រជុំវិញរឿងរ៉ាវនេះ។

ផ្អែកតាមរយៈវីដេអូឃ្លីបដែលត្រូវតារាសម្ដែងលោក ឆឹម សក្កដា បង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ គេបានឃើញអ្នកទាំងពីបង្ហាញនូវភាពផ្អែមល្ហែមជាមួយការផ្តិតមេដៃនៅលើក្រដាសស្នាមមួយ។
ប៉ុន្តែយ៉ាងណាតាមរយៈការផ្តិតមេដៃនេះពុំមែនជាមេដៃលែងលះគ្នាទេ ពោលគឺជាដំណឹងល្អរបស់ពួកគេទាំងពីរ។ នៅក្នុងវីដេអូនេះ តារាសម្តែងលោក ឆឹម សក្កដា បានចោទជាសំណួរទៅកាន់ ពេជ្រ សោភា «ថាតើនេះជាការផ្តឹមមេដៃលែងលះគ្នាមែនទេ?។ ភ្លាមៗនោះតារាចម្រៀង ពេជ្រ សោភា បានឆ្លើយតបវិញថា «ម៉េចត្រូវលែងលះ»។ តារាស្រីពេជ្រ សោភាបានបញ្ជាក់ទៀតថា ស្នាមមេដៃនេះជាការចុះអេតាស៊ីវិលដោយមានការដឹងឮរបស់មេធាវីត្រឹមត្រូវ»។

អ្នកនាង ពេជ្រ សោភា បានបន្លុយពាក្យខ្លីទៀតថា «ដាច់ឆ្នាំហ្នឹង យើងនឹងប្តូរពីឈ្មោះគូដណ្តឹងមកជាប្តីប្រពន្ធវិញ»។ ខណៈលោក ឆឹម សក្កដា ក៏បាននិយាយដែរថា «ឈប់ញ៉ែខ្ញុំចាប់ពីថ្ងៃនេះតទៅ»។
តាមរយៈការលើកឡើងនេះដែរ គឺមានន័យថាអ្នកទាំងពីរ អាចនឹងមានដំណឹងចូលរោងការនៅដំណាច់ឆ្នាំក្រោយ(២០២៣)នេះ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច