Connect with us

ជីវិតកម្សាន្ដ

រម្លឹកតារាកំប្លែង ៨ រូប ត្បិតបាត់បង់រូបកាយ តែបន្សល់កេរ្តិ៍ឈ្មោះល្បីរន្ទឺសម្រាប់អ្នកគាំទ្រ

បានផុស

នៅ

ដូច​ដែល​ប្រិយមិត្ត និង​មហាជន បាន​ដឹង​ហើយ​ថា រហូត​មក​ទល់​ពេលនេះ​មាន​អ្នកគាំទ្រ​ជាច្រើន នៅតែ​បង្ហាញ​ការ​ចងចាំ នឹករលឹក ចំពោះ​វីរ​សិល្បករ​-​សិល្ប​ការិនី​ល្បីៗ របស់​ខ្មែរ ចំនួន ៨ ដួង បើ​ទោះ​បី​ពេលនេះ​ពួកគាត់​បាត់បង់​រូប​កាយ​ទៅ​ឆ្ងាយ​ហើយ​ក្ដី។

ប្រាកដ​ណាស់​គិត​មក​ទល់​ពេលនេះ អស់​រយៈពេល​យូរ​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​ដែល​តារា​ល្បីៗ​ទាំង​នេះ​បាន​បាត់​បង់ជីវិត​ដោយសារ​ហេតុការណ៍​ផ្សេងៗ​គ្នា។ លើស​ពី​នេះ គេ​ក៏​សង្កេត​ឃើញ​ថា សម្រាប់​តារា​កំប្លែង​ល្បី​ឈ្មោះ ៨ រូប ដែល​នៅតែ​រក្សា​បាន​កេរ្តិ៍ឈ្មោះ និង​ការ​នឹក​អាល័យ​សម្រាប់​ទស្សនិកជន​ក្រោយពេល​បាត់បង់​ជីវិត​នោះ​រួមមាន ៖

១.តារា​កំប្លែង​ទសវត្ស​ឆ្នាំ ៩០ នាយ វ៉ាង​ដឺ គឺជា​តារា​កំប្លែង​ដែល​បាន​បង្ក​សំណើច​ក្អាកក្អាយ​ដល់​ទស្សនិកជន​គ្រប់​ស្រទាប់​វ័យ។ នាយ វ៉ាង​ដឺ បាន​លាចាក​លោក​អស់​រយៈពេល​ជាង ២០ ឆ្នាំ មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.តារា​កំប្លែង នាយ ធូ ចំរុង ហៅ នាយ សាន​ម៉ៅ បាន​ប្រឡូក​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​មាន​រយៈពេល​ជាង ៤០ ឆ្នាំ តាមរយៈ​កំប្លែង និង​ល្ខោនបាសាក់​ជាដើម​…។ នាយ សាន ម៉ៅ បាន​ទទួល​មរណភាព​កាលពី​កំឡុង​ឆ្នាំ ២០១៩ ក្នុង​ជន្មាយុ ៦០ ឆ្នាំ ដោយសារ​រោគាពាធ។

៣.តារា​កំប្លែង នាយ វីតាមីនសេ គឺជា​តារា​កំប្លែង​ជើងចាស់​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន។ នាយ វីតាមីនសេ បាន​លាចាក​លោក​ក្នុង​វ័យ ៦៩ ឆ្នាំ ដោយ​ជំងឺ​រ៉ាំរ៉ៃ។

៤.តារា​កំប្លែង និង​ចម្រៀង​អាយ៉ៃ លោក​យាយ ខ្លី បាន​សាង​កេរ្តិ៍ឈ្មោះ​ជាច្រើន​នៅ​លើ​វិស័យ​សិល្បៈ​ខ្មែរ ជាពិសេស​ស្នាដៃ​ផ្នែក​កំប្លែង។ លោកយាយ​ខ្លី បាន​ទទួល​មរណភាព​កាលពី​កំឡុង​ឆ្នាំ ២០១៤ ក្នុង​ជន្មាយុ ៦៣ ឆ្នាំ ដោយសារ​ជំងឺ​ប្រចាំ​កាយ។

៥.តារា​កំប្លែង នាយ​ស្មាញ ក៏​ជា​តារា​ជើង​ចាស់​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ផង​ដែរ។ នាយ ស្មាញ បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ ២០១៩។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​មហាជន​សោកស្ដាយ និង​តក់ស្លុត​បំផុត។

៦.លោក រុន សារ៉េន ហៅ នាយ ជីវ៉ាន់ស៊ុយ គឺជា​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព និង​សម្បូរ​វោហារ​សព្ទ​មិន​ចេះ​រីង​ស្ងួត ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​អ្នកគាំទ្រ​គ្រប់ៗពេល។ នាយ ជីវ៉ាន់ស៊ុយ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី ០៣ ខែ​វិច្ឆិកា ឆ្នាំ ២០១២ ដោយសារ​ជំងឺ​រ៉ាំរ៉ៃ។

៧.តារា​ចម្រៀង និង​កំប្លែង​ប្រុស លោក អៀង ចេនឡាន បាន​ទទួល​មរណភាព​កាលពី​យប់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២២ ដោយសារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ធ្ងន់ធ្ងរ។ មរណភាព​លោក អៀង ចេនឡា គឺជា​ការ​បាត់បង់​សិល្បករ​ដ៏​ឆ្នើម​មួយ​រូប។

៨.តារា​កំប្លែង និង​ចម្រៀង​លោក ខាត់ ចំរើន ដែល​ជា​ប្អូនប្រុស​បង្កើត​អ្នកនាង ខាត់ សុឃីម បាន​ទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ក្នុង​វ័យ ៤០ ឆ្នាំ ដោយសារ​ជំងឺ​ក្រិន​ថ្លើម បេះដូង និង​ក្រលៀន។

តាមរយៈ​ដំណឹង​មរណភាព​លោក ខាត់ ចំរើន នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ ព្រម​ទាំង​សិល្បករ-សិល្ប​ការិនី​ជាច្រើន បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​សិល្បករ​មាន​ប្រជាប្រិយភាព និង​ទេពកោសល្យ​ផ្នែក​សិល្បៈ​ស្ទើរ​គ្រប់​ជំនាញ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ ខ្មែរយើង បាន​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ផ្តល់​តម្លៃ​ដល់​នារី​ តាំង​ពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​​

កីឡា១ ម៉ោង មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

សន្តិសុខសង្គម៥ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៧ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម