Connect with us

ជីវិតកម្សាន្ដ

ជំនួញធំៗ ៣ របស់ Aum Patcharapa ជួយនាងឲ្យក្លាយជាសេដ្ឋិនីរស់ស្រួល

បានផុស

នៅ

តាមរយៈទំព័រ​ហ្វេសបុកផេករបស់ Aum Patcharapa Chaichua Fanclub បានចេញមកទម្លាយ​ព័ត៌មាន​ពីជំនួញរបស់នាង៣​ធំៗ​ថា ​អាជីវកម្ម​នេះ​បានផ្ដល់​ចំណូល​និង​ប្រាក់​ចំណេញ​ជាង ៧ ខ្ទង់​ឯណោះ​សម្រាប់​តារា​សម្ដែង​រូបនេះ​ឲ្យរស់ស្រួលក្នុងនាមជាសេដ្ឋិនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រដដែលបានសរសេរយ៉ាងវែងអន្លាយថា បើកទម្លាយអាជីវកម្មរបស់ Aum Patcharapa ដោយផ្អែលលើព័ត៌មានពីនាយកដ្ឋានអភិវឌ្ឍន៍​អាជីវកម្មនិង​ក្រសួងពាណិជ្ជកម្ម គេ​បាន​រក​ឃើញ​ថា ​​ឈ្មោះ Patcharapa Chaichua លេច​មុខក្នុងជា​នាយក​ក្រុមហ៊ុន​ចំនួន ៣ ដូច​ខាង​ក្រោម៖

ក្រុមហ៊ុន One Star Entertainment Co., Ltd. ប្រកបអាជីវកម្មជ្រើសរើសតារាសម្ដែង តារាបង្ហាញម៉ូដ និងថតស្ពតពាណិជ្ជកម្ម ជាមួយនឹងលទ្ធផលប្រតិបត្តិការកាលពីឆ្នាំ ២០១៧-២១ ជាមួយនឹងប្រាក់ចំណូលសរុបជាង ៣១៦ លានបាត។

Aurum Plus Co., Ltd. ធ្វើអាជីវកម្មផលិតគ្រឿងក្រអូប គ្រឿងសម្អាង និងផលិតផលបន្ទប់ទឹក ជាមួយនឹងលទ្ធផលប្រតិបត្តិការកាលពីឆ្នាំ ២០១៧-២១ ជាមួយនឹងប្រាក់ចំណូលសរុបជាង ៣២ លានបាត។

ថ្មីៗនេះ អាជីវកម្មប្រូតេអ៊ីន PerLeen និង LinLife បានចូលរួមជាមួយយីហោ Pananchita ជាមួយនឹងចំនួននៃការកក់ទុកសម្រាប់ផលិតផលដំបូងក្នុងឆ្នាំ ២០២២ ច្រើនជាង ៩២លានបាត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Aum លេចមុខធ្វើខួបឲ្យតួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍ “ យ៉ាងគគ្រឹកគគ្រេង

ចុចអាន៖Ice សន្លប់ចូលពេទ្យមិនបានប៉ុន្មាន មិត្តប្រុសត្រូវបាត់បង់ម្ដាយ និងឆេះខុនដូផ្ទួនៗគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម