Connect with us

ជីវិតកម្សាន្ដ

លោក គួច ខេវិន ប្រតិកម្មចំពោះទង្វើកញ្ញា An Na Rose ថាកំពុងបង្ខូចកិត្តិនាមតារាខ្មែរ

បានផុស

នៅ

នៅក្នុងភាសាខ្មែរ ពាក្យថា តារា (តារាករ ឬតារានិករ) គឺគេសំដៅទៅលើផ្កាយដែលរះចិញ្ចែងចិញ្ចាចនៅលើមេឃា។ នៅក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរយើង គេក៏បានផ្តល់ពាក្យថាតារានេះសំដៅទៅលើសិល្បករ សិល្បការិនីណា ដែលមានទេពកោសល្យ មានស្នាដៃឆ្នើម មានភាពល្បីល្បាញគ្មានអ្នកប្រៀប ប្រដូចបានទាំងលើការសម្តែង និងច្រៀងជាដើម។
គេពុំដែលហៅពពួកមនុស្សឆើតឆាយចាយឫក ចាយរាងហើយយកទូរស័ព្ទមកថតខ្លួនឯងសម្ញែងទាក់ប្រុស ទាញស្រី ដើម្បីបានការចាប់អារម្មណ៍ពីគេឯងដើម្បីផលតែផលប្រយោជន៍បុគ្គលនោះ ថាជាតារាឡើយ។

លោក គួច ខេវិន បានសម្តែងការមិនពេញចិត្តបែបនេះ ចំពោះកញ្ញា An Na Rose តាមរយៈសារមួយនៅលើបណ្តាញ ទំនាក់ទំនងហ្វេសប៊ុករបស់លោក ភ្ជាប់ជាមួយនឹងរូបភាពសិល្បករ-សិល្បការិនីជើងចាស់ប៉ុន្មានសន្លឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារនេះ សាធារណជនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ កញ្ញា An Na Rose បានធ្វើឱ្យ សង្គមខ្មែរ ចាប់អារម្មណ៍សារជាថ្មីចំពោះខ្លួន បន្ទាប់ពីបានផុសរូបភាពខ្លួនឯង និងបុរសម្នាក់ ដែលកំពុងសម្រាកលក់មិន ដឹងខ្លួន ថាជាករណីដាក់ថ្នាំបៀតបៀនរាងកាយ និងបានបង្ហោះវីដេអូនិយាយពីបុរសម្នាក់នោះជាបន្តបន្ទាប់។

មុននេះ រៀមច្បងក្នុងវិស័យសិល្បៈ ដែលគេស្គាល់ថា លោក គួច ខេវិន ទើបបានចេញមកប្រតិកម្ម ពាក់ព័ន្ធនឹងករណី កញ្ញា An Na Rose ធ្ងន់ៗ ក្នុងន័យមិនពេញចិត្តចំពោះកញ្ញា ដែលតាំងខ្លួនជាតារា ធ្វើឱ្យខូចខាតដល់កិត្តិនាមតារាខ្មែរ ដែលពាក្យតារានេះ គឺប្រើតែចំពោះបុគ្គលមានទេពកោសល្យ មានសមត្ថភាព គួរជាទីគោរពស្រឡាញ់ប៉ុណ្ណោះ។

​លោកថា “បច្ចុប្បន្នប្រភេទមនុស្សបែបនេះ ហាក់មានច្រើននៅក្នុង​បណ្តាញទំនាក់ទំនងសង្គម youtube; facebook; tiktok online ជាដើម។ ក៏មានប្រភេទមនុស្សច្រើនគួរសមដែរ ដូចពួកប្រុសព្រាន ស្រីញៀននឹងភាពបង្អួតកេរ្តិ៍ម៉ែ តែងតែច្រឡំតាំងខ្លួនជាតារា និងយល់ច្រឡំចំពោះតារា ដែលនាំឱ្យអាប់អោនកិត្តិយស ខូចខាតតម្លៃនៃវប្បធ៌មសិល្បៈខ្មែរ យ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឱ្យប៉ះពាល់ចំពោះអ្នកសិល្បៈពិតប្រាកដនោះតែម្តង។”

លោកបន្តទៀតថា លោកចង់ឱ្យបុគ្គលដែលចូលចិត្តធ្វើរឿងមិនសមរម្យទាំងនោះ ឈប់ហៅខ្លួនឯងថាតារា និងប្រព្រឹត្តិ អំពើអសីលធម៌នាំឱ្យខូចពាក្យ “តារា” ក៏ដូចជាអាប់អោនទៅដល់តម្លៃនៃសិល្បៈវប្បធ៌មខ្មែរតទៅទៀត។

លោក គួច ខេវិន សំណូមពរថា “យើងជាកូនខ្មែរគ្រប់រូប មិនថាកំពុងរស់នៅលើមាតុភូមិកំណើត ឬនៅក្រៅប្រទេស គប្បីខំសិក្សារៀនសូត្រអក្សរសាស្ត្រជាតិឱ្យបានជ្រៅជ្រះ និយាយភាសាខ្មែរឱ្យបានច្បាស់ និងត្រឹមត្រូវ ទើបជាតិសាសន៍ ដទៃមិនប្រមាថមាក់ងាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទីutes មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៤០ នាទីutes មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា២ ម៉ោង មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរកិច្ចការនារី​ខេត្តកោះកុង ប្ដេជ្ញា​ពង្រឹង​ការ​បណ្តុះ​បណ្តាលប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និង​កុមារី ដើម្បី​ចូល​រួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម