Connect with us

ជីវិតកម្សាន្ដ

មហាជនស្រក់ទឹកភ្នែក ក្រោយឃើញម្ដាយកូនយំឱបគ្នា ពេលរម្លឹកពីជីវិតជួបព្យុះមិនចេះចប់

បានផុស

នៅ

តារាសម្ដែងស្រី Ice Preechaya ក្នុងឆ្នាំនេះនាងជួបរឿងជាច្រើនចូលមកដល់ជីវិតសឹងនឹកស្មានមិនដល់ដោយទើបដួលសន្លប់ច្រើនដងដោយសារហត់នឿយនិងតានតឹង។ ក្រោយមកស្រាប់តែលេចឮដំណឹងទិញថ្នាំពុល Cyanide  រហូតត្រូវគេលុបចោលការងារ រួមផ្សំនឹងឪពុកឈឺនិងម្តាយមានរោគមហារីកថ្លើមថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញនាពេលថ្មីៗនេះ Ice Preechaya និងម្តាយបានផ្ដល់បទសម្ភាសន៍តាមរយៈកម្មវិធី Exposure នៅលើប៉ុស្តិ៍ GMM25 ជាមួយពិធីករទាំងយំស្រាក ក្រោយរម្លឹកនូវរឿងរ៉ាវដ៏ឈឺចាប់ឥតលោះពេល ចូលមកក្នុងជីវិតនិងក្រុមគ្រួសាររបស់នាង។

នៅក្នុងបទសម្ភាសន៍ម្តាយរបស់នាងតារាសម្ដែង Ice បានប្រាប់ពីជីវិតគ្រួសារដែលក្ស័យធនត្រូវផ្លាស់ទៅរស់នៅខេត្ត Phetchabun និងអំពី Ice ត្រូវបានគេធ្វើបាបតាំងពីកុមារភាព។ បន្ទាប់មកក៏ផ្លាស់ទៅរស់នៅទីក្រុងបាងកកដើម្បីសិក្សា។ នាងត្រូវ​គេ​ចំអក​ថា​ជា​ក្មេង​មក​ពី​ខេត្ត​​ រហូត​ចប់​វិទ្យាល័យ Ice​ បានទៅសិក្សានៅ ABEC ជា​កុមារ​ដែល​ត្រូវ​គេ​សម្លុត​ធ្វើ​បាប។ ជីវិត​នាងបាន​ប្រសើរ​ឡើង​ក្រោយ​ការ​ចូល​ក្នុង​ឧស្សាហកម្ម និង​សម្ដែងភាពយន្ត។ ប៉ុន្តែមានរឿងមួយដែលផ្លាស់ប្តូរជីវិតរបស់ Ice មកពេលនេះគឺគ្រោះថ្នាក់ចរាចរណ៍ត្រូវកែមុខមាត់ថ្មី។

តារាសម្ដែង​ Ice បាននិយាយបន្ថែមពីម្ដាយថា នាងគឺជាមនុស្សដែកកម្រនិយាយប្រាប់រឿងរ៉ាវដល់អ្នកណា។ បើជួបបញ្ហាដោះស្រាយខ្លួនឯងបាន តែពេលខ្លះមិនដឹងថាគួរធ្វើវា​របៀប​ណា​​ ហើយដោះស្រាយ​វា​បាន​ឬអត់ទេ។ យ៉ាងណាក៏ដោយ ម្តាយ​របស់នាង​បានប្រាប់កូនថាមិន​បាច់​បារម្ភ​ ហើយលោកប៉ាក៏បានប្រាប់នាងវិញថា ​កុំគិតពីគាត់ច្រើនអី! ព្រោះ​មិន​ចង់​ធ្វើ​ជា​បន្ទុក​ដល់​កូន​។

ទោះយ៉ាងណាក៏ដោយ ម្តាយរបស់ Ice បាននិយាយថា គាត់មាននាងប្រៀបដូចជាកូនស្រីទេវតាដែលបានធ្លាក់ពីលើមេឃ។ នាងបានប្រាប់គាត់ថា ឪពុកម្តាយមិនមែនជាបន្ទុកទេ។ កាតព្វកិច្ចរបស់កូនគឺត្រូវថែរក្សាឪពុកម្តាយ ដើម្បីតស៊ូជាមួយគ្នា ត្រូវឆ្លងកាត់ឧបសគ្គជាមួយគ្នា។ មនុស្សខ្លះបន្តរីកចម្រើន ប៉ុន្តែក្រុមគ្រួសាររបស់តារាសម្ដែងរូបនេះគឺពីកំពូលធ្លាក់ដល់បាត។ វាពិបាកក្នុងការសម្របខ្លួន ព្រោះម្នាក់ៗមិនអាចការពារទាន់ពេល។ ប្រាក់​សន្សំក៏​អស់​ដោយសារត្រូវយក​ឪពុកទៅ​ព្យាបាល ហើយ ​Ice ​អត់​មាន​ការងារ​ចូល​មក​ទេ។ តែយ៉ាងណានាងនៅតែប្រឹងស៊ូបើទោះបីជាវិស័យសិល្បៈមិនបានស្វាគមន៍នាងដូចមុនក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Ice សន្លប់ចូលពេទ្យមិនបានប៉ុន្មាន មិត្តប្រុសត្រូវបាត់បង់ម្ដាយ និងឆេះខុនដូផ្ទួនៗគ្នា

ចុចអាន៖Aum លេចមុខធ្វើខួបឲ្យតួឯកស្រីរឿង “ល្បិចបញ្ឆោតស្នេហ៍ “ យ៉ាងគគ្រឹកគគ្រេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម