ជីវិតកម្សាន្ដ
សួន ពិសិដ្ឋ ជួបរឿងស៊យបែកចិញ្ចើម ហើយលើកសំនួរថាជាលាភ ឬក៏អី្វ?
លោក សួន ពិសិដ្ឋ ចាប់តាំងពីបានចាប់ផ្ដើមចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំកន្លងមក អ្នកនិពន្ធល្បីឈ្មោះរូបនេះ បានសាងស្នាដៃជាច្រើនតាមរយៈការនិពន្ធបទចម្រៀងល្បីៗ និងពីរោះៗ ជាច្រើនសម្រាប់អ្នកសិល្បៈចាស់ក្មេង ប្រុស ស្រីជាច្រើនដួង។ ជាងនេះទៀត លោក សួន ពិសិដ្ឋ ក៏មានទេពកោសល្យផ្នែកសម្ដែងផងដែរ។

ប៉ុន្តែរឿងដែលមហាជនចាប់អារម្មណ៍និងភ្ញាក់ផ្អើលខ្លាំងលើអ្នកនិពន្ធរូបនេះ ដោយហេតុថានៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះ លោក សួន ពិសិដ្ឋ បានប្រកាសដំណឹងថាលោកបានជួបរឿងស៊យរហូតបណ្ដាលឱ្យបែកចិញ្ចើមហូរឈាមពេញលើផ្ទៃមុខ។ ក្នុងនោះលោក សួន ពិសិដ្ឋ បានចោទជាសំណួរថា “ជាលាភ ឬក៏អី្វ?”។
លោក សួន ពិសិដ្ឋ បញ្ជាក់ថា «មិនមែនថតកុនទេ គឺបែកចិញ្ចើមពិតៗថ្ងៃនេះ ថ្ងៃអី? យកឡានមកលាងហើយ បើកទ្វារឡានឈ្ងោកឱនមើលជើងជាន់ទឹកលាងឡានប៉ប៉ិកប៉ប៉ាក់ផាំងវិលបែកចិញ្ចើមជួយប្រាប់ផងជាលាភ ឬក៏អី្វ?»។ តាមរយៈសំណេរនេះ ក៏មានការលើកឡើងថាលាភ ធំហើយលោកគ្រូ។


សូមបញ្ជាក់ថា អ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសក្នុងវិស័យសិល្បៈមិនថាការសម្ដែងភាពយន្ត ការតែងនិពន្ធបទចម្រៀងប្រភេទស្នេហាមនោសញ្ចេតនា បទប្រភេទជីវិត លើកកម្លាំងចិត្ត ជាពិសេស គឺបទលើកឡើងពីមោទនភាពរបស់ប្រទេសជាតិផ្ទាល់តែម្ដង៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ