ជីវិតកម្សាន្ដ
តារាថៃ Pu Praya កាន់តែធ្វើឲ្យប្រុសៗឈាមច្រមុះនឹងឈុតរោលរាល
តារាសម្តែងស្រី Pu Praya បច្ចុប្បន្ននេះហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមហាជនហាក់កត់សម្គាល់ឃើញចិញ្ចៀនពេជ្រធំមួយនៅម្រាមដៃនាងខាងឆ្វេងដែលនាងកំពុងពាក់ ដោយថានាងជិតមានដំណឹងល្អ ឬរៀបការឆាប់ៗ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-1064.png)
ក្រោយពញ្ញាក់អារម្មណ៍ហ្វេនមិនប៉ុន្មានផង នាពេលថ្មីៗនេះ Pu Praya បានបង្កើតភាពចាប់អារម្មណ៍ម្ដងទៀត ដោយធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិត ជាពិសេសអ្នកតាមដាន IG របស់នាង មានភាពក្តៅគគុកជាមួយនឹងរ៉ូបពណ៌សទម្លុះដើមទ្រូងយ៉ាងជ្រៅ។ បង្ហាញឲ្យឃើញរាងដ៏ល្អឥតខ្ចោះ ទាំងចង្កេះ ត្រគាក មើលយូរកាន់តែសិចស៊ីមិនអាចបរិយាយបាន។
ជាមួយគ្នានេះដែរ ទស្សនិកជនជាច្រើនសម្រុកចូលទៅបញ្ចេញមតិលើរូបកាយរបស់នាង ជាពិសេសគឺប្រុសៗ បន្ទាប់ពីឃើញហើយពិតជាមិនអាចរំលងមិនសរសើរដងខ្លួនដ៏ស្រឡូនរបស់ Pu Praya បានទេ។ ទន្ទឹមនឹងការចូលមក Comment ឥតឈប់ឈររបស់ប្រុសៗ ក្នុងនោះក៏មានស្រីៗបញ្ចេញអារម្មណ៍ពិតលើរូបភាពនាងថា ពិតជាចូលចិត្តរាងនេះខ្លាំងណាស់ ទាំងស្អាត ស៊ិចស៊ី មានមន្តស្នេហ៍ខ្លាំង។ តែស្រីៗនៅលង់ស្នេហ៍ ទម្រាំមនុស្សប្រុសមើលហើយគ្មានអ្នកណាមួយចៀសផុតទេ។
យ៉ាងណាមិញការបញ្ចេញភាពសិចស៊ីក្នុងឈុតរោលរាលបែបនេះ ក៏មិនមែនជាលើកទីមួយសម្រាប់អតីតតួឯកស្រីក្នុងរឿង “នាងតូចចង្កៀងកែវ” ឡើយ។ បន្ទាប់ពីជ្រៀតខ្លួនចូលទឹកដីហូលីវូដ Pu Praya កាន់តែបន្ថែមភាពសិចស៊ីលើសមុន ហើយមិនខ្វល់ការវែកញ៉ែកពីមាត់មហាជនសូម្បីតែបន្តិចណាឡើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-1066.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-1065.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-1063.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-1062.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-1067.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនស្រក់ទឹកភ្នែក ក្រោយឃើញម្ដាយកូនយំឱបគ្នា ពេលរម្លឹកពីជីវិតជួបព្យុះមិនចេះចប់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត