ជីវិតកម្សាន្ដ
YG កំពុងសម្រេចចិត្តបន្តកិច្ចសន្យាជាមួយក្រុម BLACKPINK ឬតែ Lisa?
វាជាបញ្ហាដែលពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំង។ ជាមួយនឹងដំណឹងនៃការបន្តកុងត្រាថ្មីរបស់ក្រុមចម្រៀង BLACKPINK ជាមួយនឹងភ្នាក់ងារដូចជា YG ដែលកំពុងតែពិចារណា ខណៈ Lisa មួយភាគធំបានធ្វើឲ្យភាគហ៊ុនរបស់ផលិតកម្មយក្យបានធ្លាក់ចុះជាង ៨ភាគរយ ដែដោយបង្ហាញពីការព្រួយបារម្ភរបស់វិនិយោគិនអំពីការបន្តកិច្ចសន្យា។

នៅថ្ងៃដដែល មតិនានាបានលេចឡើងនៅលើផ្ទាំងព័ត៌មានរបស់ YG Entertainment។ នៅក្នុងបន្ទប់ជជែកភាគហ៊ុនអនឡាញដោយវិនិយោគិនសរសេរថា ពួកគេបានបាត់បង់ G-Dragon រួចហើយ។ យ៉ាងហោចណាស់ពួកគេគួរតែចាប់យក Lisa ហើយបន្តកិច្ចសន្យា Blackpink ឡើងវិញ។
អ្នកវិនិយោគម្នាក់បាននិយាយ មិនថាក្រុមចម្រៀងមួយរូបជោគជ័យយ៉ាងណាទេ។ មិនដែលមានករណីដែលប្រជាប្រិយភាពរបស់ក្រុមនេះបន្តកើនឡើងនោះទេ។ នៅពេលសមាជិកចាកចេញពីក្រុម Lisa គួរតែធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងសម្រាប់ក្រុម។ ចំណែកឯអ្នកវិនិយោគផ្សេងទៀតនិយាយថា មតិរបស់នាងគួរតែត្រូវបានគោរព។ ព្រោះក្រោយកិច្ចសន្យាផុតកំណត់ វាជាសេរីភាពរបស់សមាជិកនីមួយៗក្នុងការសម្រេចចិត្តដោយរបៀបណា។
យ៉ាងណាមិញ Lee Hwa-jung អ្នកស្រាវជ្រាវនៅ NH Investment & Securitie បាននិយាយថា
សេចក្តីថ្លែងការណ៍ខ្លីរបស់ YG គឺមិនធម្មតាទេ។ តាមទស្សនៈរបស់ Blackpink សកម្មភាពនាពេលអនាគតគឺសំខាន់ជាង។ ដោយសារតែពួកគេស្ថិតក្នុងដំណាក់កាលដំបូងនៃការបង្កើតខ្លួនជាសិល្បករប៉ុបពិភពលោក ក្រៅពី K-pop ។ វានឹងមានការលំបាក ប្រសិនបើពួកគេផ្លាស់ប្តូរក្រុមហ៊ុនគ្រប់គ្រងបច្ចុប្បន្នរបស់ពួកគេពីក្រុមហ៊ុនដែលមានចំណេះដឹង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាន់តែកៀកថ្ងៃមកសម្តែងនៅវៀតណាមលើកដំបូង Rosé ត្រូវអ្នកគាំទ្រអញ្ជើញឲ្យញ៉ាំហ្វឺ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?