Connect with us

ជីវិតកម្សាន្ដ

តារាសម្តែងជើងចាស់មួ​យ​រូប ប្រកាសមិនទទួលផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹង

បានផុស

នៅ

តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព ធ្លាប់បានចេញមកប្រកាសដោយរក្សាជំហររបស់ខ្លួនជាសាធារណ:តាំងពីដំបូងរហូតមកទល់ពេលបច្ចុប្បន្ននេះគឺលោកមិនដែលទទួលធ្វើទូតជាសុឆន្ទ:ឲ្យក្រុមហ៊ុនល្បែងនិងស្រាបៀរណា​ឡើយ។

ដោយឡែកជាថ្មីម្តងទៀងតារាសម្តែងជើងចាស់​រូប​នេះ​បាន​ចេញ​មក​អះអាង​ជាថ្មី​ចំពោះឆន្ទ:មិនទទួលផ្សព្វផ្សាយល្បែងនិងស្រាបៀរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្វីលីព លើកឡើងថា “កន្លងមកមានវេបសាយផ្សាយល្បែងព្យាយាមទាក់ទងមកខ្ញុំ។ ផេកខ្ញុំមិនទទួលផ្សាយល្បែ ង​​និងស្រាដាច់ខាតសុខចិត្តញាំស្ពៃ”

តាមរយ:ការប្រកាសជំហរដោយច្បាស់ៗពីសំណាក់លោក សាវិន ហ្វីលីព បានធ្វើឲ្យទស្សនិកជនបង្ហាញការគាំទ្រនិងស្ញើចសរសើរចំពោះឆន្ទ:ជាគំរូក្នុង​សង្គម។

នៅលើគណនីហ្វេសប៊ុករបស់តារាប្រុសលោក  សាវិន ហ្វីលីព កន្លងមកមិនទទួលធ្វេីជាទូតសុឆន្ទៈ (Brand Ambassador) ឲ្យក្រុមហ៊ុនល្បែងនិងស្រាបៀតាំងពីដេីមរហូតមក។ លោកនិយាយដោយខ្លីថា “លុយអ្នកណាក៏ចង់បានដែរ តែបេីខ្ញុំបានលុយហេីយមានអ្នកស្លាប់ដោយសារខ្ញុំ… ចំពោះខ្ញុំគឺ No”

អ្នកគាំទ្របញ្ចេញទស្សន:ជំហរល្អបងអរគុណដែលមានការគិតគូរអោយអ្នកដទៃ…,ពេញបេះដូងបងគាំទ្រពេញទំហឹង , អរគុណលោកពូសំរាប់ទឹកចិត្តដ៏ល្អនេះមិនដឹងថាអ្នកសិល្ប:មួយចំនួនមានការគិតដូចលោកពូអត់ទេ,មានតារាជាច្រេីនធ្វេីទូតសុឆន្ទ:អោយក្រុមហ៊ុនល្បែង-ស្រានឹកឡេីងហួសចិត្ត។

គេកត់សម្គាល់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងលោក សាវិន ហ្វីលីព កន្លងមកមិនដែលបង្ហោះពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងឬពិសារគ្រឿងស្រវឹងឡើយផ្ទុយមកវិញលោកតែងបញ្ចេញសារដាស់តឿននិងបំផុសឲ្យ​ចៀស​ឆ្ងាយពីកាលេងនិងពិសារគ្រឿងស្រវឹង៕

អត្ថបទ៖ ចាន់រ៉ា 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម