Connect with us

ជីវិតកម្សាន្ដ

Aff Taksaorn ទម្លាយចរិតពិតបុរស ៣ នាក់ ដែលនាងធ្លាយចចាមអារ៉ាមស្នេហា

បានផុស

នៅ

កន្លងមក Aff Taksaorn ធ្លាប់បានផ្តល់បទសម្ភាសន៍ពីបុរស៣នាក់ដែលមាន​ព័ត៌មានទាក់ទងនឹងនាង ខណៈកាលណោះមហាជនអបអរសាទរ ហើយសង្ឃឹមថាក្នុងចំណោមនោះនឹងមានបុរសម្នាក់ឆក់បានបេះដូងអ្នកមេម៉ាយកូនមួយនេះយ៉ាងពិតប្រាកដមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ កាលពីពេលថ្មីៗ​នេះ Aff Taksaorn បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី How Do You Do និង​ឆ្លើយ​សំណួរ​របស់​តារា​ស្រី​៣​នាក់​ ពីរឿងរ៉ាវជីវិតខ្លះៗរហូតឈានដល់គូស្នេហ៍និងបុរសដែលលេចឮថាកំពុងតាមចែចង់នាងថែមទៀត។

មិនបង្អង់យូរ តារាស្រីរូបនេះបានឆ្លើយផូងថា គូស្នេហ៍មិនមែនសំខាន់លើរូបស្អាតលើសគេខ្លាំងដែលនាងត្រូវការនោះទេ។បន្ទាប់ពីបែកបាក់គ្រួសារ Aff Taksaorn ថា អ្វី​ដែល​សំខាន់​បំផុត​របស់ គឺ​ភាព​ស្មោះត្រង់ និង​ការ​គោរព។ ហើយ​នាង ក៏​និយាយទៀត​ថា ​បើ​មានមនុស្សដែលដែលគួរស្រលាញ់ ប្រាកដជាសន្យាថានឹងស្រលាញ់ ផ្ដល់ភាពល្អដល់គ្នាមិនខាន។

ដោយឡែកសម្រាប់បុរស៣រូប ដែល​កំពុង​មាន​ព័ត៌មាន​ដែរ​នោះ​ អ្នកម្ដាយកូនមួយរូបនេះបានទម្លាយពី​ម្នាក់ៗ​ថាសុទ្ធតែមានអត្តចរិតល្អនិងសមជាសុភាពបុរសពិតៗ។ ជាក់ស្ដែងចំពោះលោក Pita Limjaroenrat ជា​មនុស្ស​ដែល​ស្គាល់​គ្នា​យូរ​មក​ហើយតាំងពីវ័យជំទង់ មានអារម្មណ៍ល្អសម្រាប់គ្នាទៅវិញទៅមកតាំងពីណាណីមក មិនមែនដូចដែលពត៌មានបានលេចឮមកទេ។

សម្រាប់តារាប្រុស Thanapon Jarujitranon គាត់គួរឲ្យស្រលាញ់ ពួកយើងបានជួបគ្នាជាច្រើនឆ្នាំមកហើយ ដូចដែលគ្រប់គ្នាឃើញ គាត់ពិតជាគួរឲ្យស្រលាញ់ខ្លាំង ហើយពួកយើងអត់មានណាត់គ្នាក្រៅរង្វង់សិល្បៈ ឬអ្វីទាំងអស់។ ចំណែកអ្នកចុងក្រោយនេះ Chanon Santinatornkul ស្គាល់គ្នាពេលថតរឿងជាមួយគ្នាតាំងពីឆ្នាំមុន។ Chanon ជា​មនុស្ស​ម៉ឺងម៉ាត់ តាំងចិត្ត​និង​ធ្វើការ​។ ត្បិតថាគាត់ក្មេង តែស្រលាញ់ការងារ និងរៀមច្បងណាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Pu Praya កាន់តែធ្វើឲ្យប្រុសៗឈាមច្រមុះនឹងឈុតរោលរាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ជ័យ ចាប
ជីវិតកម្សាន្ដ៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម