Connect with us

ជីវិតកម្សាន្ដ

យក់ ឋិតរដ្ឋា និងស្វាមី មិនសុខចិត្ត ក្រោយ រ៉ូស ដៀលកប់ៗមាត់ ដាក់ទំនាយកូន

បានផុស

នៅ

អ្នកគាំទ្រ បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍ ក្រោយ​តារា​ចម្រៀង យក់ ឋិតរដ្ឋា និង​ស្វាមី បញ្ចេញ​ប្រតិកម្ម​សម្ដែង​ការ​ហួសចិត្ត ខណៈ​តារា​ស្រី អាណារ៉ូស បង្ហោះ​សារ​ដៀល​កប់ៗ​មាត់​ថា លោក ឃុំ ប៉ុណ្ណាដែត បែក​កាវ ហើយ​ថែមទាំង​ដាក់​ទំនាយ​កូនៗ​របស់​ពួកគេ​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្ម​ឆ្លើយតប​ទៅកាន់​ការ​ប្រមាថ​នឹង​សម្ដី​ដៀល​បញ្ចោរ​របស់ រ៉ូស តារា​ចម្រៀង យក់ ឋិតរដ្ឋា បាន​លើក​ឡើង​ថា «តោះ! ជួប​គ្នា​ម៉ោង ៧ យប់​នេះ​បន្តិច​ណា មី​អូន​ស្រី​ជេរ​ប្ដី​បង​ប៉ិន​ណេះ​ហើយ ! បង​ក៏​អត់​សុខចិត្ត​ដែរ ប្ដី​បង​គាត់​អត់​ទាន់​បាន​ជេរ​បញ្ចោរ​អី​អូន​ឯង​ដែរ​ណា​អូន ! អត់​ស្គាល់​រៀមច្បង​ហើយ ថា​គេ​បែក​ថ្នាំ​ទៀត ហ៊ឹម!»។

ចំណែក​លោក ឃុំ ប៉ុណ្ណាដែត បាន​បញ្ចេញ​សារ​ប្រតិកម្ម​ដែរ​ថា «បង​អត់​មាន​ថា​ឲ្យ​ប្អូន​ដោយ​ចំ​ទេ គឺ​បង​និយាយ​ជា​រួម បង​ក៏​មិន​មាន​ចេតនា​ជាន់​ពន្លិច​ប្អូន​ទេ ជា​ការ​ពិត​គោលដៅ​បង​គឺ​ចង់​លើក​តម្លៃ​តារា​រៀមច្បង​ដែល​គេ​ប្រឹងប្រែង​សាង​កេរ្តិ៍​ឈ្មោះ ហើយ​បង​និយាយ​នេះ​គឺ​ដើម្បី​ឲ្យ​ប្អូនៗ​ទាំងអស់​គ្នា​ពង្រឹង​សមត្ថភាព​ខ្លួន។ តែ​បែរជា​ប្អូន​មក​ជេរ​បង សែន​ពិបាក​ស្ដាប់ ប្អូន​យក​អី​មក​គិត? ប្អូន​គួរ​តែ​ទុក​បង​ជា​តារា​រៀមច្បង​របស់​ប្អូន ហើយ​ឲ្យ​តម្លៃ​បង​ផង យល់​ទេ​ប្អូនស្រី»។

លោក​បញ្ជាក់​ថា «ហេតុអ្វី​បាន​ជា​ប្អូនស្រី​ជេរ​បង​អាក្រក់​ស្ដាប់​ម្ល៉េះ ជួប​ជាមួយ​ការ Live របស់ខ្ញុំ ម៉ោង ៧ យប់ ខ្ញុំ​និយាយ​អំពី​បំណង​ល្អ​របស់ខ្ញុំ Rose…..ចង់​ក្លាយ​ខ្លួន​ជា​តារា​គេ​រៀបចំខ្លួន និង​ការ​និយាយ​ស្ដី​បែប​ណា​ខ្លះ យប់​នេះ ខ្ញុំ នឹង​ប្រាប់​ទៅ​ប្អូន»។ លោក ឃុំ ប៉ុណ្ណាដែត បាន​និយាយ​ទៀត​ថា «សន្តាន​មនុស្ស​គេ​មើល​តាម​កាយវិការ និង​ការ​និយាយ​ស្ដី ព្រមទាំង​សំណេរ ការ​និយាយ​ស្ដី ត្រូវ​តែ​មាន​សីលធម៌ ទើប​គេ​គោរព និង​ឲ្យ​តម្លៃ»។

តារា​ចម្រៀង​លោក ឃុំ ប៉ុណ្ណាដែត បាន​បញ្ជាក់​បន្ថែម​ថា «មាន​ពាក់ព័ន្ធ​អី​ជាមួយ​កូនៗ របស់ខ្ញុំ? ហេតុអ្វី​ដាក់​ទំនាយ​កូន​ខ្ញុំ ប្អូនស្រី​?»។

សូម​បញ្ជាក់​ថា ប្រតិកម្ម​របស់​តារា​ចម្រៀង​អ្នកនាង យក់ ឋិតរដ្ឋា និង​លោក ឃុំ ប៉ុណ្ណាដែត នេះ ខណៈ​តារា​សម្បូរ​រឿងអាស្រូវ រ៉ូស បាន​បញ្ចេញ​សារ​រិះគន់​ដៀល​ប្រមាថ​មក​លើ​លោក ឃុំ ប៉ុណ្ណាដែត ដែល​បញ្ចេញមតិ​ជុំវិញ​ពាក្យ​មាន​ឈ្មោះ​ជា​តារា​គេ​ម្នាក់ៗ​ខំ​រក្សា​កេរ្តិ៍ និង​ភាព​ថ្លៃថ្នូរ ពោល​មិន​ដូច​បុគ្គល​ខ្លះ​យក​ឈ្មោះ​ថា​ជា​តារា​ហែកកេរ្តិ៍​ខ្លួនឯង​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម