Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា កំពុងមានទុក្ខ ដោយសារលោកឪពុកទទួលមរណភាព

បានផុស

នៅ

នេះ​ជា​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកសៅ​បំផុត ខណៈតារា​សម្ដែង​លោក ម៉ា ដូណា និង​ក្រុម​គ្រួសារ កំពុង​មាន​ទុក្ខ​ជា​ទម្ងន់ ដោយសារ​លោក​ឪពុក​ជា​ទី​ស្រលាញ់ បាន​ទទួល​មរណភាព កាលពីព្រឹកមិញ ទាំង​ក្ដី​អាឡោះអាល័យ​ជា​ពន់ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​សិល្បៈ​រួម​អាជីព បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ឪពុក​បង្កើត​របស់​តារា​កំប្លែង និង សម្ដែង ម៉ា ដូណា បាន​ទទួល​មរណភាព​ហើយ​ដោយសារ​ជំងឺ​ជាច្រើន​ខែ​មក​នេះ។

លោក ម៉ា ដូណា ក៏​បាន​បញ្ជាក់​ដែរ​ថា «យ៉ាងណា ប៉ា​ក៏បាន​កក់ក្ដៅ ដែល​កូន​បាន​ជូន​ដើរ​លេង​ជា​ច្រើន​កន្លែង​ផង​ដែរ​…សូម​ទៅ​ឲ្យ​ស្ងប់​ណា​ប៉ា»។

តាមរយៈ​ដំណឹង នៃ​មរណភាព​លោក​ឪពុក​ជាទី​ស្រលាញ់​របស់​តារា​សម្ដែង​ភេទ​ទី ៣ លោក ម៉ា ដូណា នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ ព្រមទាំង​សិល្បករ​សិល្ប​ការិនី​ជាច្រើន បាន​សម្ដែង​ការ​ចូលរួម​សោកស្ដាយ និង​ផ្ញើ​សារ​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សោកសៅ​ជាមួយ​គ្រួសារ​សព៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម