ជីវិតកម្សាន្ដ
Lisa ចាកចេញ ក្រុម BLACKPINK អាចមិនល្បីដូចមុន ហើយ YG នឹងធ្លាក់ភាគហ៊ុនកាន់តែខ្លាំង
នៅតែជារឿងរ៉ាវចម្រូងចម្រាសរវាងការបន្តកុងត្រារបស់ Lisa សមាជិកក្រុម BLACKPINK ជាមួយនឹងភ្នាក់ងារ YG។ មុននេះសារព័ត៌មានបានរាយការណ៍ថា ការបន្តកុងត្រារបស់សមាជិកទាំងបីគឺ Jennie, Rose និង Jisoo បានដំណើរការល្អ ប៉ុន្តែ Lisa មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ដែលកិច្ចសន្យានឹងផុតកំណត់នៅខែសីហា នេះធ្វើឲ្យតួលេខរបស់ YG ធ្លាក់ចុះយ៉ាងខ្លាំង។

កាលពីពេលថ្មីៗនេះ មានការទម្លាយថា YG នៅតែពិភាក្សាអំពីកុងត្រារបស់ Lisa ជាមួយសមាជិក។ ព្រោះកិច្ចសន្យាមិនត្រូវបានគេព្រមព្រៀងតាមវិធីណាមួយទេ ឬប្រហែលជាដោយសារតែកុងត្រាថ្មីនេះអយុត្តិធម៌ចំពោះ Lisa ព្រោះនាងជាជនបរទេស ហើយបង្ហាញខ្លួនក្នុងក្រុម K-POP? លើសពីនេះទៀត Lisa ចាកចេញ ភាគហ៊ុនរបស់ YG បានធ្លាក់ចុះ ធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភយ៉ាងខ្លាំង។ ក្នុងនោះក៏មានការបញ្ចេញមតិរបស់អ្នកលេងអ៊ីនធឺណិតកូរ៉េចំពោះនាងផងដែរ។
អ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា កុំនាំជនបរទេសមកបង្ហាញខ្លួនក្នុងក្រុមចម្រៀងស្រី និងក្រុមប្រុស មុនពេលរូបភាពរបស់ BLACKPINK YG កាន់តែយ៉ាប់យ៉ឺន។ ដែលហាក់ដូចជាអ្នកលេងអ៊ីនធឺណិតបានភ្លេចថា Lisa និង BLACKPINK គឺជាក្រុមដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនពីមុន។ ម្យ៉ាងទៀត ដោយសារតែការលក់អាល់ប៊ុមរបស់ Lisa លើសពី ១ លាន ប៉ុន្តែ YG បានជ្រើសរើសធ្វើបច្ចុប្បន្នភាពត្រឹមតែ ៨០០,០០០ អាល់ប៊ុមប៉ុណ្ណោះ។
បន្ថែមពីនេះទៀត មតិខ្លះបង្ហាញថា ទោះបីជា Lisa មិនបន្តកុងត្រាថ្មីក៏ដោយ ក៏ក្រុម BLACKPINK នៅតែអាចបន្តជាមួយសមាជិក ៣ នាក់ ឬដក Lisa ហើយស្វែងរកអ្នកថ្មីមកជំនួស។
សរុបសេចក្តីមក សាច់រឿងនឹងទៅជាយ៉ាងណានោះ ត្រូវរង់ចាំតាមដានទាំងអស់គ្នា។ Lisa ស្នាក់នៅឬទៅ គោរពការសម្រេចចិត្តរបស់នាង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖YG កំពុងសម្រេចចិត្តបន្តកិច្ចសន្យាជាមួយក្រុម BLACKPINK ឬតែ Lisa?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល