ជីវិតកម្សាន្ដ
Drake ចំណាយប្រាក់ជាងមួយលានដុល្លារ ទិញចិញ្ចៀនរបស់ Tupac
Tupac គឺជាតារារ៉េប-សម្ដែងអាមេរិកមួយរូបដ៏ល្បី ប៉ុន្តែលោកបានស្លាប់តាំងពីអាយុ ២៥ ឆ្នាំដោយសារឃាតកម្មក្នុងឆ្នាំ ១៩៩៦ ។ ថ្មីៗនេះ ចិញ្ចៀនរបស់ Tupac ម៉ូដមកុដបានដាក់លក់នៅផ្ទះដេញថ្លៃ Sotheby’s ក្នុងតម្លៃជាង ១ លានដុល្លារ ។


ស្រាប់តែតារារ៉េបកាណាដា Drake ធ្វើការបង្ហោះរូបចិញ្ចៀននៅក្នុង Story បណ្ដាញសង្គម Instagram របស់លោក ទើបមហាជនដឹងថាគាត់ជាអ្នកទិញសោះ ។ យ៉ាងណាអ្នកគាំទ្រមិនភ្ញាក់ផ្អើលនឹងការចំណាយប៉ុន្មានឡើយ ព្រោះ Drake មានទ្រព្យសម្បត្តិសរុបដល់ទៅ ២៧០ លានដុល្លារឯណោះ ។


លោក Tupac បានរចនាម៉ូដចិញ្ចៀនមកុដដោយខ្លួនឯងជាពិសេស ថែមទាំងពាក់វាក្នុងកម្មវិធី MTV Video Music Awards (VMAs) ឆ្នាំ ១៩៩៦ ទៀតផង ។ យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ចិញ្ចៀននេះចារឈ្មោះ Pac & Dada 1996 តំណាងឲ្យការភ្ជាប់ពាក្យរវាង Tupac និង Kidada Jones ដែលជាតារាសម្ដែងស្រីម្នាក់ ។

ជាក់ស្ដែងចិញ្ចៀន Tupac ត្រូវបានដាក់លក់កាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដា ហើយវាក្លាយជាវត្ថុបុរាណហ៊ីបហបដ៏មានតម្លៃបំផុតមិនធ្លាប់នៅឯការដេញថ្លៃ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វត្ថុប្រើប្រាស់របស់តារាល្បីៗ ដាក់ដេញថ្លៃតម្លៃវាល់លាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា