ជីវិតកម្សាន្ដ
បុគ្គលល្បីៗជាច្រើន ចង់ឱ្យអ្នកធ្វើទង្វើអសីលធម៌ ឈប់ហៅខ្លួនឯងថាតារា ព្រោះប៉ះពាល់តម្លៃតារាខ្មែរ
សាធារណជន រួមនឹងបុគ្កលល្បីៗក្នុងវិស័យសិល្បៈខ្មែរជាច្រើនរូប បានសម្តែងការមិនពេញចិត្ត នៅពេលដែលតម្លៃនៃអ្នកសិល្បៈខ្មែរ ធ្លាក់ចុះ ដោយសារតែបុគ្គលមួយចំនួន បានតាំងខ្លួនជាតារា បន្ទាប់ពីបុគ្គលនោះ ទទួលបានប្រជាប្រិយភាពពីការបង្ហាញទង្វើបំពុលសង្គម ក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដូចជា Tik Tok និង Facebook ជាដើម។

តាមរយៈការបញ្ចេញមតិនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សិល្បករ សិល្បការិនី និងបុគ្គលល្បីៗមួយចំនួន គឺបញ្ជាក់បានថា កំពុងសំដៅទៅលើកញ្ញា An Na Rose ដោយមានការផុស និងចែករំលែករូបភាពរបស់កញ្ញា អមដោយមតិមិនពេញចិត្ត ក៏ដូចជាណែនាំផងដែរ។ ការចេញមុខប្រតិកម្មនេះ គឺបន្ទាប់ពីយល់ឃើញថា បុគ្គលដែលតាំងខ្លួនជាតារារូបនេះ បានប្រព្រឹត្តទង្វើធ្វើឱ្យអាប់ឱនដល់តម្លៃសិល្បករ-សិល្បការិនីខ្មែរ។

ជុំវិញរឿងរ៉ាវខាងលើ សង្កេតឃើញមានការប្រតិកម្មធ្ងន់ៗពីលោក គួច ខេវិន ថា នៅក្នុងភាសាខ្មែរ ពាក្យថា «តារា» គឺគេសំដៅទៅលើផ្កាយដែលរះចិញ្ចែងចិញ្ចាចនៅលើមេឃា ដែលគេផ្តល់ពាក្យថាតារានេះ ទៅលើសិល្បករ សិល្បការិនីណា ដែលមានទេពកោសល្យ មានស្នាដៃឆ្នើម មានភាពល្បីល្បាញគ្មានអ្នកប្រៀប ប្រដូចបានទាំងលើការសម្តែង និងច្រៀងជាដើម។ លោកថា លោកចង់ឱ្យបុគ្គលដែលចូលចិត្តធ្វើរឿងមិនសមរម្យទាំងនោះ ឈប់ហៅខ្លួនឯងថាតារា និងប្រព្រឹត្តិ អំពើអសីលធម៌នាំឱ្យខូចពាក្យ “តារា” ក៏ដូចជាអាប់ឱនដល់តម្លៃនៃសិល្បៈវប្បធ៌មខ្មែរតទៅទៀត។

ទន្ទឹមនេះ លោក ខាំ ភូរិ អ្នកនិពន្ធ និងជាផលិតករល្បីឈ្មោះ ក៏បានបញ្ចេញមតិជុំវិញរឿងរ៉ាវនេះដែរថា “តម្លៃរបស់សិល្បករខ្មែរ បានធ្លាក់ចុះយ៉ាងងាយ នៅពេលម្ចាស់ផលិតផល អ្នករៀបចំកម្មវិធីទូរទស្សន៍នានា សារព័ត៌មានមួយចំនួន បានលេីកស្ទួយពួកបំពុលសង្គម ឱ្យក្លាយជាតារា និងក្លាយជាទីចាប់អារម្មណ៍របស់សង្គម” ។ លោកបន្ថែមថា សីលធម៌សង្គមកាន់តែធ្លាក់ចុះ នៅពេលយុវជនជំនាន់ក្រោយ បានឃេីញរឿងទាំងនេះញឹកញាប់ទៅៗ ហើយរូបលោកផ្ទាល់ ក៏បានប្លុកបណ្តាញសារព័ត៌មាន និងបុគ្គលដែលលោកយល់ថា ជាការបំពុលសង្គមនោះ ជាច្រើនមកហើយដែរ។

ដោយឡែក លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបដិសេធមិនទទួលស្គាល់បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ជាអ្នកសិល្បៈដែរ។ តាមរយៈសំណេរខ្លីមួយ នៅលើគណនីប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម លោកសរសេរថា “បងប្អូនដែលមានការងារពាក់ព័ន្ធនឹងសិល្បៈ ហើយប្រើប្រាស់បណ្ដាញសង្គមដោយគ្មានសីលធម៌ មិនចាត់ទុកថា ជាអ្នកសិល្បៈឡើយ!” ។

ជាមួយគ្នានេះ ក៏មានអ្នកសិល្បៈជើងចាស់និងថ្មីជាច្រើននាក់ បានចែករំលែក និងបញ្ចេញមតិឯកភាពជាមួយការលើកឡើងខាងលើផងដែរ។
គួររំលឹកដែរថា បន្ទាប់ពីកញ្ញា An Na Rose បានបង្ហាញទង្វើអសីលធម៌ ដោយការផុសរូបភាពជាមួយនឹងបុរសម្នាក់ ថាជាករណីដាក់ថ្នាំលើរូបនាង និងបានចេញមុខនិយាយមិនសមរម្យជុំវិញរឿងរ៉ាវនោះ ធ្វើឱ្យមហាជនមិនពេញចិត្តយ៉ាងខ្លាំង។ ក្រោយមក អ្នកសិល្បៈចាស់ថ្មី ក៏បានចេញមកប្រតិកម្មនឹងទង្វើរបស់កញ្ញាជាបន្តបន្ទាប់ រហូតមានជម្លោះទៅមក រវាងកញ្ញា និងអតីតតារាចម្រៀងល្បីមួយរូប គឺលោក ឃុំ ប៊ុណ្ណាដែត ៕ អត្ថបទ៖ សុធាវី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ