Connect with us

ជីវិតកម្សាន្ដ

ឃុំ ប៉ុណ្ណាដែត បញ្ជាក់ច្បាស់ថា ពាក្យតារាមួយម៉ាត់ មិនមែនចេះតែហៅបានគ្រប់បុគ្គលឡើយ

បានផុស

នៅ

និយាយ​នៅ​ក្នុង Live ប្រតិកម្ម​ឆ្លើយតប​ទៅ កញ្ញា អាណារ៉ូស កាលពី​ថ្មីៗ​នេះ តារា​ចម្រៀង​លោក ឃុំ ប៉ុណ្ណាដែត បាន​បញ្ជាក់​ច្បាស់​ថា ពាក្យ​តារា​មួយម៉ាត់ មិនមែន​ចេះតែ​ហៅ​បាន​គ្រប់​បុគ្គល គ្រប់រូប​ឡើយ​…..។ ចំណែក​រឿង រ៉ូស លោក​ថា ពុំ​បាន​យក​នាង​មក​និយាយ​លើក​ជា​ប្រធានបទ ដើម្បី​ជាន់​ពន្លិច​ទេ ហើយ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ផង ពោល​និយាយ​ជាទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុំ ប៉ុណ្ណាដែត បាន​លើក​ឡើង​ថា «ឲ្យ​យល់​ពី​តម្លៃ​សិល្បៈ ព្រោះ​ពាក្យ​ថា​សិល្បៈ មិនមែន​ឲ្យ​តែ​ចេះ​ច្រៀង ១ បទ ក៏​ហៅថា​ជា​អ្នក​សិល្បៈ​ដែរ​ទេ​…នៅ​ប្រទេស​គេ មុន​ចូល​សិល្បៈ គឺ​គេ​ត្រូវ​ឆ្លងកាត់​សាលា​ជាមុន​សិន ដូច្នេះ​គេ​ស្គាល់​ណាស់​ដោយសារ​គេ​បាន​រៀន​សូត្រ​ផ្នែក​សីលធម៌ សុជីវធម៌​បាន​ត្រឹមត្រូវ និង​យល់ដឹង​ពី​របៀបរបប​ច្បាស់លាស់ ព្រមទាំង​ទេពកោសល្យ និង​សមត្ថភាព​ត្រឹមត្រូវ ទើប​ក្លាយ​ជា​តារា​បាន​…»។

លោក ឃុំ ប៉ុណ្ណាដែត បញ្ជាក់​ថា «សម្រាប់​ខ្ញុំ មិនមែន​កើត​មក​ចេះ​នោះ​ទេ ពោល​គឺ​ទទួល​បាន​ការ​រៀន​សូត្រ​បទ​ពិសោធន៍​រៀមច្បង​សិល្បៈ​ដទៃ​ទៀត​ដែល​ពួកគាត់​បាន​ណែនាំ ដូច្នេះ​គឺ​ចេះ​បទពិសោធន៍​ទាំងនេះ​ពី​ពួកគាត់​ក្នុង​ការ​ពន្យល់​ទៅ​ប្អូនៗ​សិល្បៈ​ក្រោយៗ​ទៀត​…»។

ក្នុង​នោះ​ដែរ តារា​ប្រុស​លោក ឃុំ ប៉ុណ្ណាដែត បាន​ស្នើ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សមាគម​សិល្បករ​ខ្មែរ​ថា «មុន​តែងតាំង​អ្នកណា​ជា​តារា ខ្ញុំ​សំណូមពរ​ថា ឥឡូវ​តួអង្គ​ណា​ម្នាក់​ចេញ​មក គួរ​បញ្ជាក់​ថា គាត់​ស្ថិត​នៅ​ក្នុង​ផ្នែក​អ្វី នៃ​សិល្បៈ ជា​(​តារា​សម្ដែង តារា​ភាពយន្ត ឬ ជា​អ្វី​?)….។ កុំ​អ្នក​លេង​តិក​តុក ក៏​ហៅថា​តារា​ដែរ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤២ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម