Connect with us

ជីវិតកម្សាន្ដ

កវី ពៅ ស៊ីផូ ស្ថាបនិកចម្រៀងសម័យខ្មែរ មុនឆ្នាំ ១៩៧៥

បានផុស

នៅ

កវី ពៅ ស៊ីផូ ជា​ស្ថាបនិក​មួយ​រូប នៃ​ការ​បង្កើត​ក្រុម​តន្ត្រី​សម័យ​នៅ​កម្ពុជា និង​សិល្បករ ដែល​មាន​ស្នាដៃ​មហិមា មុន​ឆ្នាំ ១៩៧៥ និង​មាន​ជំនាញ​ច្រើន​ណាស់​លើ​ផ្នែក​តូយ៌តន្ត្រី​ដូចជា «និពន្ធ​បទ​ភ្លេង និពន្ធ​ទំនុកច្រៀង សម្រួល​តន្ត្រី​ប្រគំ» ហើយ​លោក​ក៏​អាច​លេង​ឧបករណ៍​រនាតដែក​បាន​យ៉ាង​ពីរោះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អ៊ំ លោកពូ អ្នក​មីង ដែល​មាន​អាយុ​ជាង ៦០ ឡើង ប្រាកដ​ជា​ស្គាល់​ឈ្មោះ កវី ពៅ ស៊ីផូ យ៉ាង​ច្បាស់ តាមរយៈ​រលក​វិទ្យុជាតិ និង​លើ​ទំព័រ​កាសែត ថាស​ចម្រៀង និង​សៀវភៅ​ចម្រៀង​នានា តាំងពី​ទសវត្ស ៥០ រហូតដល់​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច។

ស្ដេច​ភ្លេង នៃ​កម្ពុជា រូប​នេះ បាន​ចូល​បម្រើ​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​មុន​គេ​បង្អស់ គឺ មុន​កវី វ៉ោយហូ , កវី យ៉ង់ ឈាង , កវី ស្វាយ សំអឿ ព្រមទាំង​អ្នកចម្រៀង ស៊ីន ស៊ីសាមុត និង លោក សុះម៉ាត់ ទៅ​ទៀត។

ដើម​ទសវត្ស​ឆ្នាំ ៥០ តាំងពី​តន្ត្រី​សម័យ​ចេញ​ផ្សាយ​ដំបូង​នៅ​រលក​វិទ្យុជាតិ គេ​បាន​ឮ​នាម​របស់ ស្ដេច​ភ្លេង នៃ​កម្ពុជា រូប​នេះ ទៅ​ហើយ ដែល​ខណៈ​ពេលនោះ កវី ពៅ ស៊ីផូ នេះ​ហើយ ជា​ស្ថាបនិក​មួយ​រូប នៃ​ការ​កសាង​វិស័យ​ចម្រៀង​សម័យ​ខ្មែរ។

កវី ពៅ ស៊ីផូ មាន​ជំនាញ​ច្រើន​ណាស់​លើ​ផ្នែក​តូយ៌តន្ត្រី ដែល​ជំនាញ​ទាំងអស់​នោះ លោក​បាន​ចេះ​ច្បាស់លាស់​ទាំងអស់​ដូចជា ៖ និពន្ធ​បទ​ភ្លេង និពន្ធ​ទំនុកច្រៀង សម្រួល​តន្ត្រី​ប្រគំ និង​អាច​លេង​ឧបករណ៍​រនាតដែក​បាន​យ៉ាង​ពីរោះ​ផង​ដែរ។ បន្ថែម​នោះ លោក​ក៏​ជា​គ្រូបង្ហាត់​ដ៏​ជំនាញ​មួយ​រូប ដែល​បាន​បង្វឹក​បណ្ដុះបណ្ដាល​សិល្បករ​ល្បីៗ ជាច្រើន ទៅតាម​បច្ចេកទេស​ច្រៀង​ទាំងអស់​នោះ និង​បង្ហាត់​ពន្យល់​ពី​ភាសា​បេះដូង​នៅ​ក្នុង​ចម្រៀង​ទៀត​ផង។

ស្ថាបនិក​ចម្រៀង​សម័យ​ខ្មែរ​រូប​នេះ មាន​ស្នាដៃ​ច្រើន​ណាស់ ហើយ​សុទ្ធសឹងតែ​ជា​បទ​ល្បីៗ ដែល​រស់​ក្នុង​ដួងចិត្ត​មហាជន តាំងពី​ដើម​រហូត​មក​ដល់​សព្វថ្ងៃ រួមមាន ៖ បទ «ព្រែកឯក ,ស្ទឹង​ខៀវ , រ៉ែ​ពេល​ល្ងាច​, សម្ដី​បុរស ,ស្គាល់​រសជាតិ​ស្នេហ៍ ,ដួងនេត្រា ,ភ្លើង​គ្មាន​ផ្សែង ,ទឹក​ហូរ ,យំ​អស់​ទឹកភ្នែក, ល្មម​ហើយ​ណា​ស្រី ,ព្រាត់​ទាំង​ស្រឡាញ់ ,ពេល​មេឃ​ស្រទំ ,ស្លឹកឈើ ,អូន​គង់​ដឹងខ្លួន និង​បទ​បេះ​ចិត្ត​ខ្ញុំ​ចុះ ជាដើម​…»៕

អត្ថបទ ៖ ពិសី

ប្រភព ៖ ក្រុមព្រះសុរិយា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម