ជីវិតកម្សាន្ដ
លោក ហេង ឡុង មិនចាត់ទុកបុគ្គលពាក់ព័ន្ធសិល្បៈប្រើបណ្ដាញសង្គមគ្មានសីលធម៌ ជាអ្នកសិល្បៈទេ
តាមការកត់សម្គាល់អំឡុងមួយរយៈនេះមានបុគ្គលមួយចំនួនតាំងខ្លួនជ្រកក្រោមដំបូលជាអ្នកសិល្បៈ ពុំមានអាជីពក្នុងវិស័យនេះច្បាស់លាស់ បានប្រើប្រាស់បណ្ដាញសង្គមធ្វើជាខែលទាញយកប្រយោជន៍ ដោយប្រព្រឹត្តិទង្វើអសីលធម៌ បង្កការរិះគន់ និងធ្វើឲ្យប៉ះពាល់កិត្តិយសខ្លាំងដល់អ្នកសិល្បៈអាជីពត្រឹមត្រូវ។

សកម្មភាពគ្មានសីលធម៌ក្លាយជាទង្វើបំពុលសង្គម រហូតធ្វើឲ្យមហាជន និងអ្នកគាំទ្រ ស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមសិល្បករខ្មែរ ពិនិត្យញែកឲ្យដាច់រវាងអ្នកសិល្បៈ ឬ បុគ្គលក្រៅសិល្បៈ ត្រូវបានលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានចេញមុខបញ្ជាក់ថា បុគ្គលដែលពាក់ព័ន្ធនឹងសិល្បៈប្រើប្រាស់បណ្ដាញសង្គមដោយគ្មានសីលធម៌ គឺមិនចាត់ទុកថាជាអ្នកសិល្បៈឡើយ។

ប្រធានសមាគមរូបនេះ បានលើកឡើងថា «បងប្អូនដែលមានការងារពាក់ព័ន្ធនឹងសិល្បៈ ហើយប្រើប្រាស់បណ្ដាញសង្គមដោយគ្មានសីលធម៌ មិនចាត់ទុកថាជាអ្នកសិល្បៈឡើយ»។

យ៉ាងណាក៏មានអ្នកគាំទ្រលើកឡើងថា សមាគមសិល្បៈគួរមានតួលេខចុងក្រោយ នៃសមាជិករបស់ខ្លួន និងគួរធ្វើការឲ្យបានសកម្មលើការចេញប័ណ្ណជូនសមាជិកខ្លួន និងដកហូតប័ណ្ណវិញ ក្រោយឃើញថាសមាជិកខ្លួនអសកម្ម ឬសមាជិកនោះបានប្រព្រឹត្តខុសនឹងលក្ខខណ្ឌរបស់សមាគម។

សូមបញ្ជាក់ថា កន្លងមកលោក ហេង ឡុង ធ្លាប់បានប្រកាសដោយបានចាត់ទុកដែរថា អ្នកដែលមានបទពិសោធន៍ចាប់ពី ៣ ឆ្នាំ គឺជាអ្នកសិល្បៈអាជីពត្រឹមត្រូវ។ លោកថា សូមបែងចែករវាងតារាហ្វេសប៊ុក និងសិល្បករ-សិល្បការិនី។ បើគ្មានបទពិសោធន៍ក្នុងអាជីពសិល្បៈយ៉ាងតិច ៣ ឆ្នាំ នោះទេ សមាគមសិល្បករខ្មែរ មិនចាត់ទុកថាជាសិល្បករអាជីពឡើយ។
លោក ហេង ឡុង បន្តថា ក្នុងនាមជាប្រធានសមាគម សូមអំពាវនាវដល់សិល្បករ-សិល្បការិនី សូមមេត្តាប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ សូមកុំយកបណ្ដាញសង្គមជាឈ្នាន់បង្កើតរឿងបំពុលសង្គម ទង្វើអសីលធម៌ ឬ សិចស៊ីជ្រុល ដើម្បីទាញចំណាប់អារម្មណ៍ពីមហាជន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី