Connect with us

ជីវិតកម្សាន្ដ

Jennie ប៉ើងសំពត់លើឆាកមុខអ្នកគាំទ្រវៀតណាមរាប់ម៉ឺននាក់

បានផុស

នៅ

Jennie សមាជិកក្រុម BLACKPINK បានជួប​ឧបទ្ទវហេតុ​លើ​ឆាកក្នុងការប្រគំ​តន្ត្រី​នៅ​ទីក្រុង​ហាណូយ​ កាលពី​ល្ងាច​ថ្ងៃ​ទី ២៩ កក្កដា ខណៈពេលកំពុង​សំណេះសំណាល​ជាមួយអ្នកគាំទ្រវៀតណាម​រាប់ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ អ្នក​លេង​អ៊ីនធឺណិត​បាន​ចែករំលែក​ឃ្លិប​មួយ​របស់ Jennie ច្រៀង​យ៉ាង​សប្បាយ​រីករាយ និង​ឆ្លើយឆ្លង​ជាមួយ​អ្នកគាំទ្រ​នៅ​គែម​ឆាក​ បន្ទាប់ពី​ការ​ប្រគំតន្ត្រី​បាន​បញ្ចប់។ ភ្លាមៗ​នោះ​ សំពត់​របស់​នាង​ស្រាប់តែ​ប៉ើង​ចេញ​ខណៈពេលដែលនាងឈរក្នុងទីតាំងមួយដោយមាន​កង្ហារ​បក់​ខ្លាំង ហើយមិនអាចគ្រប់គ្រងខ្យល់បាន ទើបផ្នែកម្ខាងនៃសំពត់ខ្លី​របស់នាង​ហោះឡើងមកទល់មុខអ្នកទស្សនារាប់ម៉ឺននាក់។

យ៉ាង​ណា​មិញ ដោយ​សារ Jennie ស្លៀកសំលៀក​បំពាក់​ការពារពីខាងក្នុងទើប​មិន​ប៉ះ​ពាល់​ខ្លាំង​ពេក។ ក្រោយជួបហេតុការណ៍នេះ តារាចម្រៀងស្រីរូបនេះ បានដោះស្រាយភ្លាមៗ ដោយដើរថយក្រោយ ទាំងទឹកមុខគួរឲ្យស្រលាញ់ និងស្នាមញញឹម ដើម្បីបំបាត់ភាពអាម៉ាស់របស់នាង។ សកម្មភាពរបស់ Jennie បានធ្វើឲ្យ​អ្នកគាំទ្រវៀតណាម​កាន់តែរំភើប និងបន្តហៅឈ្មោះនាងក្នុងអំឡុងពេល​ប្រគុំតន្ត្រី​នៅទីក្រុង​ហាណូយ។

សូមរម្លឹកថា Born Pink គឺជាដំណើរទេសចរណ៍ពិភពលោកលើកទី ២ របស់ BLACKPINK ដែលបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥ខែតុលា ឆ្នាំ ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ជាមួយនឹងគោលដៅចំនួន ៦៤ ជុំវិញពិភពលោក។ Born Pink បានបំបែកឯតទគ្គកម្មជាបន្តបន្ទាប់ ដែលបានក្លាយជាដំណើរទេសចរណ៍ដ៏ជោគជ័យបំផុតគ្រប់ពេលដោយក្រុមចម្រៀងស្រី។ យោងតាមស្ថិតិពីអង្គភាពស្ថិតិចំណូលទេសចរណ៍ Touring Data ដំណើរកម្សាន្តបាននាំមកនូវប្រាក់ចំណូលចំនួន ៧៨.៥ លានដុល្លារអាមេរិក ជាមួយនឹងសំបុត្រចំនួន ៣៦៦,២៤៨ ត្រូវបានលក់ដោយមានតែ ២៦កម្មវិធីដំបូងប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក ភីថា និងតារាកូរ៉េ Jackson Wang ត្រូវប្រជាជនថៃចាត់ទុកជាផ្កាយសំណាងរឿងលេខឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៩ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ព័ត៌មានជាតិ៩ នាទីutes មុន

ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាទៅកាត់ឆុងរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្ដីសុខ នៅវត្តភ្នំ

សន្តិសុខសង្គម១៣ នាទីutes មុន

សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក បានបន្តទៅតុលាការកំពូល បន្ទាប់ពីម្ដាយជនជាប់ចោទប្ដឹងសារទុក្ខ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

លោក លៀក លីដា បញ្ជាក់ថា ក្រុមការងារខ្លួន មានបច្ចេកទេសក្នុងការតាមចាប់អ្នកលួចថតចម្លងរឿង

ជីវិតកម្សាន្ដ២០ នាទីutes មុន

Zhao Wei តបទៅអតីតស្វាមីវិញ ក្រោយពាក់ព័ន្ធរឿងលុយកាក់ និងការជួញដូរមនុស្ស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម