ជីវិតកម្សាន្ដ
ក្រោយព្យាបាលរបួសបេះដូងរយៈពេលយូរ ពេលនេះ Bella ប្រកាសបើកបេះដូងវិញ
បន្ទាប់ពីប្រេះឆាស្នេហាខំសាងមកជាង៩ឆ្នាំជាមួយអតីតមិត្តប្រុស weir sukollawat តារាសម្ដែង Bella Ranee លែងខ្វល់រឿងស្នេហាបន្តទៀត ដោយផ្ដោតសំខាន់លើអាជីពសិល្បៈឲ្យរវល់កាន់តែខ្លាំងក្លាជាងមុនទៀត។

យ៉ាងណាមិញកាលពីថ្មីៗនេះ Bella បានទម្លាយពីស្ថានភាពពិតប្រាកដលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយបញ្ជាក់ថានាងយល់ព្រមបើកបេះដូងស្វាគមន៍ស្នេហាថ្មី ឈប់ធ្វើខ្លួនតឹងរ៉ឹងជាមួយការងាររហូតភ្លេចដៃគូជីវិតហើយ។ ដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញការសប្បាយចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសរបស់តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស”គ្រប់ៗគ្នា។
តាមរយៈបណ្ដាញសង្គម តារាសម្ដែង Bella Ranee បានប្រកាសដំណឹងល្អដែលមនុស្សជាច្រើនទន្ទឹងរង់ចាំមកជាយូរ អំពីស្នេហាថ្មីរបស់នាងថា “ពេលនេះការថតរឿងហ្នឹងចប់ហើយ! ខ្ញុំត្រៀមបើកចិត្តទទួលស្នេហ៍ម្ដងទៀត។ ពីមុនជាមួយការងារ ដូច្នេះខ្ញុំមិនបានផ្តោតលើរឿងស្នេហាច្រើនទេ។ ពេលនេះរឿងនេះត្រូវបានបិទកាមេរ៉ា ហើយបើកបេះដូង។ ចំពោះបុរសណាដែលនឹងមកកាន់កាប់បេះដូងត្រូវតែធ្វើជាមនុស្សដែលងាយចូលទៅជិតគួរឲ្យស្រលាញ់ និងមានចរិតល្អនោះគឺគ្រប់គ្រាន់ហើយ”។
ក្រោយប្រកាសមិនប៉ុន្មានផងអ្នកគាំទ្រសម្រុកចូលទៅបញ្ចេញមតិល្អៗដោយក្នុងន័យចង់ឲ្យនាងបើកបេះដូងមកជាយូរហើយ។ ជាពិសេសបុរសៗបាននិយាយថាខ្លួនមានគុណសម្បត្តិគ្រប់គ្រាន់នឹងចូលក្នុងជីវិតរបស់ Bella បាន ខណៈអ្នកខ្លះក៏ព្រលយបន្ថែមថា ល្មមដល់ពេលរើសគូស្រករហើយ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេដឹកនាំគណបក្ស Palang និយាយយ៉ាងខ្លីថា លោកពេញចិត្តខ្លាំងលើបវរកញ្ញា Engfa

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?