ជីវិតកម្សាន្ដ
តារាថៃ ៤ រូប អ្នកគាំទ្រចង់ឃើញលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ច្រើនជាងគេ
ត្រលប់ទៅឆ្នាំ ២០២២ ប៉ុស្តិ៍លេខ ៧ ត្រូវប្រឈមមុខនឹងស្ថានការណ៍មិនតិចទេ ព្រោះតារាស្រីលំដាប់កំពូលជាច្រើនបានដើរចេញពីទ្រនំរួមគ្នាដោយសុំមិនបន្តកុងត្រា និងប្រែក្លាយជាតារាឯករាជ្យក្នុងវិស័យសិល្បៈជាច្រើន។
ប៉ុន្តែនៅតែមានរឿងគួរឲ្យសរសើរវិញ នៅពេលដែលតារាសម្ដែង Kwan Usamanee ត្រឡប់មកផ្ទះចាស់ដដែល ហើយចុះកុងត្រាឲ្យប៉ុស្ដិ៍លេខ៧ម្តងទៀត។ ដែលនោះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចនាក់ទេ ដែលនាងសម្រេចចិត្តបែបនេះ។
ស្របពេលជាមួយគ្នានេះ ខាងក្រោមគឺជាតារាស្រីដែលសុទ្ធតែជាតួឯកសំណព្វទាំង ៤ ដែលអ្នកគាំទ្រចង់ឲ្យនាងត្រលប់មកសម្តែងក្នុងរឿងភាគរបស់ប៉ុស្តិ៍លេខ ៧ ម្តងទៀត។
១ Pancake Khemanit

ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈពីកម្មវិធីប្រលងកំពូលតារាម៉ូដែលថៃឆ្នាំ ២០០៤ ហើយបន្ទាប់មកនាងមានរឿងភាគឲ្យទស្សនាជាបន្តបន្ទាប់។ លើសពីនេះទៅទៀត Pancake ក៏បានបង្កើតភាពយន្តភាគថៃចំនួន៤រឿងជាប់គ្នាក្នុងរយៈពេល១ឆ្នាំក្នុងប៉ុស្តិ៍លេខ ៧ផងដែរ ។
២ Min Peachya

ក្រោយចាកចេញពីប៉ុស្តិ៍លេខ៧ Min នៅតែបន្តការងារសម្តែង ដែលអាចមើលថាជាតារាឯករាជ្យមិនស្ថិតក្រោមទ្រនំរបស់ផលិតកម្មណាមួយឡើយ។ Min ជាតារាសម្ដែងមួយរូបដែលមានចំណងដៃជាមួយប៉ុស្ដិ៍លេខ៧ អស់រយៈពេល១០ឆ្នាំ ហើយឡើងជាតួឯកស្រីសំណព្វសម្រាប់ប្រជាជនថៃក្នុងប្រទេសចាប់ពីពេលនោះមក។
៣ Baifern Pimchanok

ធ្លាប់នៅប៉ុស្តិ៍លេខ៧ប្រហែល៧ឆ្នាំ មុនពេលនាងក្លាយជាតារាសម្ដែងឯករាជ្យ និងមានស្នាដៃទាំងភាពយន្ត/រឿងចេញមកឲ្យមហាជនបានមើលថាជាកំពូលតារាមួយដួងក្នុងវិស័យសិល្បៈរួចទៅហើយ។
៤ Mai Davika

ស្ថិតនៅក្នុងប៉ុស្តិ៍លេខ៧ អស់រយៈពេល៧ឆ្នាំ សព្វថ្ងៃ Mai អាចហៅបានថាមានសម្រស់ស្រស់ស្អាតក្នុងវិស័យសិល្បៈ។ ព្រោះការងារក្នុងស្រុកទាំងពីរត្រូវគេនិយាយថាពេញនិយម ប៉ុន្តែក៏មានការងារនៅបរទេស ដែលត្រូវបានធ្វើជាមួយម៉ាកយីហោពិភពលោកជាច្រើនផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយព្យាបាលរបួសបេះដូងរយៈពេលយូរ ពេលនេះ Bella ប្រកាសបើកបេះដូងវិញ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច