Connect with us

ជីវិតកម្សាន្ដ

YG ​ព្រួយ​បារម្ភ​ខ្លាំងចំពោះ​កិច្ច​សន្យា​របស់ BLACKPINK ព្រោះ​ក្រុម​នេះ​​គ្មានអ្នកជំនួស​បាន

បានផុស

នៅ

កាសែត Business Post បានរាយការណ៍ថា អតីតប្រធាន YG លោក Yang Hyun Suk មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​កុងត្រា​ជិត​ផុត​កំណត់​របស់ BLACKPINK ដោយសារតែក្រុមនេះមិនអាចជំនួសបានដោយ Baby Monster ម្នាក់ឯងទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀតដែរ លោក​ Yang Hyun Suk ក៏សម្ដែងការ​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​របស់ក្រុម BLACKPINK ថា​ ​ការ​លក់​ភាគ​ច្រើន​របស់ YG បាន​មក​ពី BLACKPINK សុទ្ធសាធ ហើយក៏ធ្វើឲ្យក្រុមហ៊ុនកើនចំណូលយ៉ាងច្រើនក្រាស់ក្រែលផងដែរ។

យោងតាមការវិភាគរបស់ក្រុមហ៊ុន Hyundai Motor Securities ការរួមចំណែករបស់ BLACKPINK ចំពោះប្រាក់ចំណេញ​ប្រតិបត្តិការរបស់ YG Entertainment ក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា​នឹង​មាន​ច្រើន​ជាង ៨៥%, និង ៧៥% បានមកពីការលក់សំបុត្រ​ប្រគុំតន្ត្រី និង ៦៣% បានមកពីការ​លក់​អាល់ប៊ុម​នៅ​ក្នុង​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​នេះ។

ក្រៅ​ពី BLACKPINK គ្មាន​ក្រុម​ផ្សេង​ទៀត​នៅ​ក្នុង​ស្លាក​សញ្ញា ​ឥឡូវ​នេះ​ដែល​លក់​បាន​លើស​ពី ១លានបន្ទះ​ក្នុង​មួយ​ការ​ត្រលប់​មក​វិញ។

ជាងនេះទៀត មានព័ត៌មានខ្លះបានបញ្ចេញមកថា Lisa សមាជិកក្រុម BLACKPINK នឹងមិនបន្តកិច្ចសន្យារបស់នាងទេ ខណៈតម្លៃភាគហ៊ុនរបស់ YG Entertainment បានធ្លាក់ចុះជិត ៨% ហើយ។ ការ​ពឹងផ្អែករបស់ YG Entertainment ទៅលើ BLACKPINK អាច​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ខ្លាំង​ពេក ​បើ​ធៀប​នឹង​ស្លាក​ផ្សេង​ទៀត Yang កំពុង​មមាញឹក​ក្នុង​ការ​បង្កើត BLACKPINK ជា​លើក​ទី​ពីរ។ ហើយទំនុក​ចិត្ត​របស់​វិនិយោគិន សម្រាប់ YG អាច​នឹង​ត្រូវ​ខូច​ខាត​ដោយ​សារ​កង្វះ​ភាព​ចម្រុះ​នា​ពេល​អនាគត៕

អតីតប្រធាន YG លោក Yang Hyun Suk

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយល្បីៗទម្លាយថា ៧ ឆ្នាំ មកនេះ Lisa បានប្រាក់ខែទាបជាងគេក្នុងក្រុម

ចុចអាន៖Lisa បោះតុក្កតាទៅហ្វូងមនុស្សវិញ ក្រោយមានគេគប់វាមកលើឆាកប្រគំតន្ត្រី Blackpink

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម