Connect with us

ជីវិតកម្សាន្ដ

តារាស្រី ៤ ដួង ត្រូវ​គេ​​អះអាង​ ស្អាត​ពីធម្មជាតិមិន​ដែល​ឆ្លងកាត់ផ្លែកាំបិត

បានផុស

នៅ

ប្រាកដ​ណាស់​បច្ចុប្បន្ន​ គេ​ទទួល​ស្គាល់​ថា​ការ​វះ​កាត់​កែ​សម្ផស្ស​ពិត​ជា​ជួយ​កែ​ប្រែ​ភាព​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី​បាន​មួយ​រយ​ភាគ​រយ​មែន​។ ​ប៉ុន្តែ​គេ​ក៏​ជឿ​ដែរ​ថា​នៅ​មាន​មនុស្ស​ស្រី​មួយ​ចំនួន​ទៀត​ដែល​មាន​សម្រស់​ស្អាត​ដែល​អំណោយ​ផល​ពី​ធម្មជាតិ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​វះ​កាត់​ត្រង់​កន្លែង​ណា​ឡើយ​។

តួ​យ៉ាង​ដូច​ជា​តារា​ស្រី​របស់​ខ្មែរ​ទាំង ៤ ដួង​នេះ ​គឺ​ពួក​គេ​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​ខណៈ​ពួក​គេ​នៅ​មិន​ធ្លាប់​លេច​ឮ​ស្ថិត​ក្រោម​ផ្លែ​កាំបិត ​កែ​សម្ផស្ស​នៅ ឡើយ​ទេ​បើ​គិត​មក​ត្រឹម​ឆ្នាំ​២០២៣ នេះ។ តារា​ស្រី​របស់​ខ្មែរ​ទាំង ៤​ដួង​នោះ​រួមមាន៖​

.អ្នកនាង សុខ ស្រី​នាង​

ថ្វី​ត្បិត​បច្ចុប្បន្ន តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ អ្នកនាង សុខ ស្រី​នាង ហាក់​ស្ងប់ស្ងាត់​ពី​សិល្ប: និង​​កាន់​តែ​មាន​វ័យ​ច្រើន​បន្តិច​ក៏​ពិត​មែន​ប៉ុន្តែ​ បើ​កត់​សម្គាល់​ពី​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​តារា​រូប​នេះ ហាក់​នៅ​តែ​រក្សា​បាន​ដូច​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​​ពិត សុខ ស្រីនាង មក​ទល់​ពេល​នេះ​នាង​មាន​អាយុ​ប្រមាណ​ជិត ៤០ឆ្នាំ​ហើយ តែ​អ្នកនាង ​សុខ​ ​ស្រី​នាង ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​ចម្រៀង​ម្នាក់​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ។ លើស​ពី​នេះ​ នាង​ក៏​ទទួល​បាន​ការ​សរសើរ​ថា​ជា​តារា​ស្រី​ដែល​មាន​អត្តចរិត​ស្លូតបូត និង​សុភាព​រាបសា​​ផង​ដែរ​។

២.តារា​ចម្រៀង​វ័យ​ក្មេង​កញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា 

កញ្ញា ​អ៉ី​វ៉ា ជា​តារា​កូន​កាត់​ចិន​ត្រូវ​បាន​កត់​សម្គាល់​ថា នា​ង​មិន​ដែល​ឆ្លង​កាត់​ការ​ កែ​សម្រស់​នោះ​ទេ។ បើ​តាម​ការ​បង្ហើប​ពី​ឪពុក​នាង​លោក អ៊ូ វ៉ាវ ថា​កូន​ស្រី​របស់​លោក​បានដឹង​ខ្លួន​តែម្ដង​ថា​លទ្ធផល​នៃ​ការ​កែសម្ផស្ស​ធ្វើ​ឱ្យ​ប៉ះពាល់​ប៉ុណ្ណា។ ចំណែក​អាជីព​សិល្បៈ​បច្ចុប្បន្ន​ អ៉ីវ៉ា នៅតែ​មាន​ទីផ្សា​ខ្លាំង​មិន​ចាញ់​រៀម​ច្បង​ឡើយ។

.តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលីកា 

អ្នកនាង​ ពេជ្រ សូលីកា ក៏ត្រូវ​បាន​ប្រភព​បង្ហើប​ថា​ នាង​នៅមិន​ទាន់​មាន​ដំណឹង​នៃ​ការ​វះកាត់​កែ​សម្រស់​​នៅ​ផ្នែក​ណា​មួយ​ទេ​ បើ​ទោះ​ជា​មាន​អ្នក​ខ្លះ​ថានាង​មិន​សូវ​មាន​សម្រស់​ដើម​ទ្រូង​ក៏​ដោយ។

ពេជ្រ សូលីកា បន្ទាប់​ពី​ឆ្លង​កាត់​រឿង​រ៉ាវ​ចាក់​ស្រេះ​ជា​ច្រើន​នៅ​លើ​វិថី​ជីវិត ផ្ទាល់​ខ្លួន​ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​អ្នកម្ដាយSingle រូប​នេះ​ហាក់​មាន​ភាព​រឹង​មាំ​ឡើង​វិញ​ពិសេស​ ជា​រឿយ​ៗ​នាង​បាន​ង្ហាញ​ការ​តុបតែង​ខ្លួន​ឡើង​ខ្ញង់ និង​ស្រស់​ស្អាត​មិន​ចាញ់​ក្រមុំ​ឡើយ។​

.តារាចម្រៀង រ៉េត ស៊ូហ្សាណា

តារា​វ័យ​ក្មេង​រូប​នេះ ក៏​មិន​ទាន់​ឭ​ដំណឹង​ថា​នាង​ធ្លាប់​បាន​កែ​កុន​ត្រង់​ផ្នែក​ណា​មួយ​នៅ​លើ​តួ​ខ្លួន​របស់​នាង​នោះ​ទេ។ តែ​ជាក់ស្ដែង មហាជន​​បាន​ឃើញ​ហើយ​ពី​រូប​សម្រស់​របស់​តារា​ស្រី​មួយ​ឌួង​នេះ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ទាំង​ការ​តុបតែង​ខ្លួន​ជា​ប្រចាំ​ និង​ពេល​ចេញ​សំដែង​ហាក់​លេចធ្លោ​ និង​ទាញ​អារម្មណ៍​អ្នក​គាំ​ទ្រ​​យ៉ាង​ច្រើន​ផង​ដែរ​។

រ៉េត ស៊ូហ្សាណា កាល​ពី​កន្លង​ទៅ​មហាជន​ និង​អ្នក​គាំ​ទ្រ​បាន​ដឹង​ហើយ​ថា នាង​ធ្លាប់​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​លើ​ទំនាក់ទំនង​ស្នេហា​ជា​មួយ​កូន​ប្រុស​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្តែ ក្រោយ​មក​ដំណឹង​​ត្រូវ​បាន​ភរិយា​លោក ព្រាប សុវត្ថិ បាន​បញ្ជាក់​ថា​គ្រាន់​ការ​រាប់​អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម