ជីវិតកម្សាន្ដ
ទីបំផុត! បុគ្គលគប់ទឹកកកលើ ជី ដេវីត ចេញមុខសុំទោស
ទីបំផុតជនបង្កដែលបានគប់ទឹកកកទៅលើតារាចម្រៀងរ៉េបគឺ លោក ជី ដេវីត កំពុងច្រៀងនៅលើឆាកកាលពីថ្មីៗនេះ បានចេញមុខមកសុំទោសលោកជាសាធារណៈ បន្ទាប់ពីដឹងនូវកំហុសឆ្គងរបស់ខ្លួន និងបានសន្យាមិនឱ្យមានទង្វើនេះកើតឡើងទៀត។

ការចេញមុខសុំទោសធ្វើឡើងបន្ទាប់ពីមានមហាជនពិសេសអ្នកគាំទ្រតារាប្រុសលោក ជី ដេវីត បានបញ្ចេញប្រតិកម្មរិះគន់ធ្ងន់ៗចំពោះទង្វើអសីលធម៌របស់បុគ្គលរូបនោះ។ ខណៈសាមីខ្លួនលោក ជី ដេវីត វិញក៏បានប្រតិកម្មដោយប្រកាសទុកពេលត្រឹមតែ ៨ម៉ោងឱ្យអ្នកបង្ករូបនេះចេញមុខដើម្បីសារភាពកំហុស និងសុំទោសជាសាធារណ:។

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Chhayleng Khy បានចេញមកសុំទោសដូច្នេះថា «សារសុំទោសជាសាធារណៈ ខ្ញុំបាទឈ្មោះ ឃី ឆៃឡេង សូមធ្វើការសុំទោសជាសាធារណៈទៅកាន់លោក ជី ដេវីត តារាចម្រៀងរ៉េបនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាហ្វេនរបស់លោក ទាំងអស់គ្នាផងដែរដោយរូប ខ្ញុំបាទបានប្រព្រឹត្តខុសកាលពីយប់ថ្ងៃទី២៩ ចូលថ្ងៃទី៣០ កន្លងមក នៅក្នុងផាប់មួយនៅក្នុងខេត្តព្រះសីហនុ ដែលអមដោយរូបភាព និងអាកប្បកិរិយាមិនសមរម្យទៅដល់លោក ជី ដេវីត និង ហ្វេនៗរបស់គាត់ដ៏ទៃទៀត»។
ម្ចាស់គណនី ឃី ឆៃឡេង បានបន្តថា «ខ្ញុំបាទសូមទទួលស្គាល់នូវកំហុសខុសឆ្គងទាំងអស់ដែលបានប្រព្រឹត្ត ហើយក៏សូមសន្យានឹងមិនឱ្យមានទង្វើបែបនេះកើតឡើងម្តងទៀតឡើយ។ ជាថ្មីម្តងទៀតសូមលោក ជី ដេវីត និងហ្វេនៗផ្តល់នូវការអភ័យទោសដល់រូបខ្ញុំបាទបានកែប្រែសារជាថ្មី សូមទទួលនូវការសុំទោស និងគោរពពីខ្ញុំបាទ។ បញ្ជាក់៖មិត្តនៅរួមតុខ្ញុំទាំងអស់ពួកគាត់មិនដឹងរឿងទាំងនេះទេ»។



សូមបញ្ជាក់ថា តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G -Devith កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើល ខណៈដែលលោកកំពុងច្រៀងលើឆាកសុខៗស្រាប់តែមានបុគ្គលម្នាក់គប់ទឹកកកដាក់លោកយ៉ាងគឃ្លើន។ ប៉ុន្តែកំឡុងពេលនោះ ជី ដេវីដ នៅតែធ្វើធម្មតាហើយបន្តច្រៀងដូចជាគ្មានអ្វីកើតឡើង។
បន្ទាប់ពីកើតមានបញ្ហានេះឡើង តារាចម្រៀងរ៉េប លោ ក G-Devith បានបញ្ជាក់ថា លោកនឹងផ្តល់ជូន Video ពេញសម្រាប់បងប្អូនបើគ្មានដំណោះស្រាយក្នុងពេល ៨ ម៉ោងដោយរាប់ចាប់ពីការផុសរូបមួយសន្លឹកទៅ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល