ជីវិតកម្សាន្ដ
សារព័ត៌មានធំៗផ្សាយថា Lisa លែងបន្តកុងត្រាជាមួយ YG ព្រោះតែប្រាក់ខែមិនសមសមត្ថភាព
ក្នុងអំឡុងពេលនេះប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅជុំវិញពិភពលោក កំពុងមើលនិងយកចិត្តទុកដាក់លើរឿងរ៉ាវរបស់តារាស្រីកូរ៉េខាងត្បូង Lisa សមាជិកក្រុម Blackpink ជាមួយកិច្ចសន្យារបស់ផលិតកម្ម YG Entertainment ដែលនឹងបញ្ចប់នៅខែសីហានេះ។

ទន្ទឹមគ្នានោះដែរ ដោយសារតែថ្មីៗនេះ សារព័ត៌មាន Deccan Chronicles បានបង្ហាញព័ត៌មានថ្មីដែលអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់ Lisa ក្នុងការបន្តកុងត្រារបស់នាងជាមួយ YG ក្នុងខែសីហា ដោយបញ្ជាក់ថា Lisa ត្រូវបានគេរាយការណ៍ថាចាកចេញពីផលិតកម្ម YG ដោយសារតែបញ្ហាចំណូលរបស់នាងទាបជាងគេខ្លាំង ហើយមិនសមនឹងសមត្ថភាពនាងឡើយ។
ថ្វីត្បិតតែ Lisa ជាសមាជិកដ៏មានប្រជាប្រិយភាពបំផុតក៏ដោយ។ ប៉ុន្តែនាងទទួលបានប្រាក់ខែតិចបំផុតក្នុងចំណោមសមាជិកទាំង៣រូប ដែលជំរុញឲ្យនាងស្វែងរកក្រុមហ៊ុនគ្រប់គ្រងកាន់តែប្រសើរ និងផ្តល់សំណងកាន់តែប្រសើជាងនេះ។
ទោះយ៉ាងណាក៏ដោយ ព័ត៌មានពិតប្រាកដនៅមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ទស្សនិកជនទូទាំងពិភពលោកកំពុងរង់ចាំការឆ្លើយតបពី YG Entertainment អំពីរឿងប្រាក់ខែដែលខាងផលិតកម្មមួយនេះ ផ្ដល់ឲ្យមិនស្មើគ្នាលើសិល្បករ K Pop ដែលជាជនបរទេស៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយល្បីៗទម្លាយថា ៧ ឆ្នាំ មកនេះ Lisa បានប្រាក់ខែទាបជាងគេក្នុងក្រុម
ចុចអាន៖YG ព្រួយបារម្ភខ្លាំងចំពោះកិច្ចសន្យារបស់ BLACKPINK ព្រោះក្រុមនេះគ្មានអ្នកជំនួសបាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ