ជីវិតកម្សាន្ដ
Taylor Swift ផ្តល់ប្រាក់រង្វាន់រាប់លានដុល្លារ ដល់អ្នកដែលធ្វើការក្នុងការប្រគំតន្ត្រីរបស់នាង
ការប្រគំតន្ត្រីរបស់ Taylor Swift ត្រូវបានព្យាករណ៍ថា “នឹងក្លាយជាការប្រគំតន្ត្រីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ រកចំណូលបានលើសពី ១ ពាន់លានដុល្លារអាមេរិក” ទើបនាងមិនញញើតនឹងផ្ដល់រង្វាន់ខ្លះសម្រាប់អ្នករួមការងារទេ ។

កាលពីថ្ងៃអង្គារ ទី១ ខែសីហា សារព័ត៌មាន TMZ បានរាយការណ៍ថា Taylor Swift ផ្តល់រង្វាន់ដល់អ្នកដឹកជញ្ជូនប្រហែល ៥០ នាក់ ក្នុងម្នាក់ ១០ ម៉ឺនដុល្លារ ព្រោះពួកគេបានបំពេញការងារដឹកជញ្ជូនសម្ភារៈប្រគំតន្ត្រីដោយជោគជ័យ ។

ប្រភពមួយផ្សេងទៀតបានប្រាប់ទស្សនាវដ្តី People ថា Taylor ក៏ឲ្យប្រាក់រង្វាន់ដល់អ្នករួមការងារផ្សេងៗដែរ រួមមានអ្នករាំ អ្នកហាត់សម អ្នកបច្ចេកទេសសំឡេង និងអ្នកចាត់ចែងម្ហូបអាហារ ដែលសរុបជាទឹកប្រាក់ជាង ៥៥ លានដុល្លារអាមេរិកឯណោះ ។

គួររំលឹកថា ការប្រគំតន្ត្រី Swift’s The Eras Tour នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមីនា និងពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២៤ ។ ក្នុងនោះមានអ្នកគាំទ្រចូលរួមប្រហែល ៣០០,០០០ នាក់ ខណៈឯសំបុត្រវិញ មានតម្លៃចន្លោះពី ៨៨ ដុល្លារ ទៅ ១,២២៨ ដុល្លារ ប៉ុន្តែលក់អស់គ្មានសល់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកគាំទ្រ Taylor Swift ចាញ់បោកគេអស់ជាង ៤៥០០០ ដុល្លារ ដើម្បីទិញសំបុត្រទៅប្រគំតន្ត្រី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ