ជីវិតកម្សាន្ដ
Dua Lipa មិនឈឺក្បាល ទោះកំពុងប្រឈមមុខនឹងពាក្យបណ្ដឹងច្រើនករណីក៏ដោយ
ផលិតករតន្ត្រី Bosko Kante បានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងតារាប៉ុប Dua Lipa ដោយអះអាងថា នាងប្រើឧបករណ៍បំបែកសំឡេងរបស់គាត់ ដើម្បី Remix បទចម្រៀង ។

ចំណាត់ការផ្លូវច្បាប់ខាងលើ ត្រូវបានដាក់នៅទីក្រុង Los Angeles កាលពីថ្ងៃច័ន្ទដោយ Kante ដែលអាចទទួលបានប្រាក់ជាង ២០ លានដុល្លារ បើជោគជ័យ ។ សូមជម្រាបថា Kante បង្កើតឧបករណ៍ ElectroSpit Talk Box ដើម្បីពាក់ជុំវិញក សម្រាប់បំប្លែងសំឡេងទៅជាសំឡេងដូចឧបករណ៍ភ្លេងបាន ។

យោងតាម Reuters អះអាងថា Dua ធ្លាប់ទទួលការអនុញ្ញាតឱ្យប្រើប្រអប់និយាយនៅលើការថតសំឡេងដើម ប៉ុន្តែមិនមែនការ Remix ឡើយ ។ Dua បែរជាប្រើម្តងទៀតដោយគ្មានការអនុញ្ញាតរួមមាន The Blessed Madonna remix និងការសម្តែងនៅ American Music Awards ។

តាមពិតនេះមិនមែនជាលើកទីមួយដែល Dua ប្រឈមមុខនឹងវិធានការផ្លូវច្បាប់លើបទ Levitating ដែលជាបទចម្រៀងពេញនិយមបំផុតរបស់នាងទេ ។

ក្រុមតន្រ្តី Reggae Artikal Sound System ធ្លាប់ចាត់វិធានការប្រឆាំងនឹង Dua ក្នុងខែមីនា ឆ្នាំ ២០២២ ដោយអះអាងថា នាងបានចម្លងបទ Live Your Life ឆ្នាំ ២០១៧ របស់ពួកគេ យ៉ាងណាករណីនេះត្រូវបានច្រានចោលកាលពីខែមិថុនាហើយ ។

ចំណែកឯករណីមួយទៀតដែលកំពុងបន្តគឺ អ្នកនិពន្ធបទចម្រៀង L Russell Brown និង Sandy Linzer អះអាងថា Dua បានប្រើបទភ្លេងពីចម្រៀងឆ្នាំ ១៩៧៩ របស់ពួកគេគឺ Wiggle And Giggle All Night ។


បញ្ហាច្រើនប៉ុណ្ណាក៏ដោយ Dua មិនបានខ្វាយខ្វល់ ឬព្រួយបារម្ភខ្លាំងទេ ឥលូវនាងកំពុងដើរកម្សាន្តនៅប្រទេសអាល់បានីធ្វើមិនដឹងទៅវិញ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Dua Lipa បង្អួតខ្សែកតម្លៃរាប់សិបលានដុល្លារ នៅក្នុងកម្មវិធី Met Gala

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ