Connect with us

ជីវិតកម្សាន្ដ

រឿងក្តីលុយជាង ១ ម៉ឺនដុល្លារ សុខ រ៉ាស៊ី មានពន្លឺយុត្តិធម៌

បានផុស

នៅ

លោក សុខ រ៉ាស៊ី ដែល​ជា​ពិធីករ​សម្បូរ​វោហារ​សព្ទ ​កន្លង​មក​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​«កម្ពុជា​ថ្មី​» ឱ្យ​ដឹងថា ​ករណី​បណ្ដឹង​របស់​លោក​ពាក់ព័ន្ធ​រឿង​លុយ​ជាង ១ម៉ឺន​ដុល្លារ​ ចំពោះ​ថៅកែ​ផលិត​កម្ម​មួយ​នោះ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ច្រកចេញ ឬ​ដំណោះ​ស្រាយ នៅ​ឡើយ​ទេ ខណៈ​​ពាក្យ​បណ្ដឹង ​លោក សុខ រ៉ាស៊ី បាន​ដាក់​ចូល​ទៅ​តុលា​ការ​រយៈ​ពេល​ប្រមាណ​ជា ១ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ ស្រាប់​តែ​លោក សុខ រ៉ាស៊ី បាន​ឱ្យ​ដឹង​នា​មុន​នេះ ​ដោយ​ក្តី​សង្ឃឹម​ថា​ រឿង​ក្តី​លុយ​ជាង ១ម៉ឺន​ដុល្លារ​ របស់​លោក​អាច​នឹង​មាន​សង្ឃឹម​នៃ​ពន្លឺ​យុត្តិធម៌​ឆាប់​ៗ ក្រោយ​លោក​បាន​ជួប​មេធាវី​ម្នាក់​ គឺ​លោក​អាំង សុវណ្ណារ៉ា។ លោក សុខ រ៉ាស៊ី បាន​បញ្ជាក់​ថា“ឥឡូវ​មាន​ពន្លឺ​ហើយ​សង្ឃឹម​ថា​យុត្តិធម៌​អាច​មាន​ចំពោះ​ខ្ញុំ​ និង​ជន​រង​គ្រោះ​ជា​ច្រើន”។

ពិធី​ករ សុខ រ៉ាស៊ី បាន​និយាយ​ថា​ «អរគុណ​លោក​មេធាវី​បាន​ជួយ​ដោយ​សន្តាន​ចិត្ត និង​ទឹក​ចិត្ត​ខ្មែរ​ជួយ​ជនរងគ្រោះ​ខ្មែរ ដែល​ខ្ញុំ​ខំ​រក​ជាង ២​ឆ្នាំ​មក​ហើយ ខ្ញុំ​ខំ​រង​ចាំ អ្នក​ដែល​ជួយ​​រឿង​ក្តី​ខ្ញុំ​ដោយ​ចេញ​ពីចិត្ត។ រឿង​គេ​ជំពាក់​ជាង​ ១ម៉ឺន​ដុល្លារ​ ឥឡូវ​មាន​ពន្លឺ​ហើយ សង្ឃឹម​ថា​ យុត្តិធម៌​អាច​មាន​ចំពោះ​ខ្ញុំ និង​ជនរងគ្រោះ​ជា​ច្រើន។ អគុណ​លោក​មេធាវី អាំង សុវណ្ណារ៉ា បេះដូង​អ្នក​ស្រលាញ់​យុត្តិធម៌»។

សូម​រម្លឹក​ដែរ​ថា ដោយ​សារ​តែ​រឿង​ក្តី​លោក​ហាក់​ស្ងប់ ស្ងាត់​ជា​រឿយ​ៗ​ លោក សុខ រ៉ាស៊ី បាន​ចេញ​មុខ​ស្នើ និង​អំពាវ​នាវ​យ៉ាង​ទទូច​ដល់​ប្រព័ន្ធ​ច្បាប់​ឱ្យ​ជួយ​រក​យុត្តិធម៌ និង​ពន្លឿន​រឿង​ក្តី​នេះ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ចំពោះ​ជន​រង​គ្រោះ​ ដូច​ជា​រូប​លោក​ផ្ទាល់។ ព្រោះ​នា​ពេល​កន្លង​មក​ ជុំវិញ​រឿងរ៉ាវ​នេះ ​សំណង​ក៏​លោក​នៅ​មិន​ទាន់​ទទួល​បាន​​សូម្បី​តែ ១០០​លុយ​ខ្មែរ​ ហើយ​ខាង​តុលាការ​បាន​ទុក​ពេល​ឱ្យ​សម្រុះសម្រួល​គ្នា​ក្រៅ​ផ្លូវ​ច្បាប់​សិន​ តែ​មេធាវី​របស់​ភាគី​ម្ខាង​ទៀត​ក៏​ព្យាយាម​ចរចា​ដែរ ប៉ុន្តែ​ក្រោយ​ការ​ចរចា​ហើយ​ នៅ​តែ​មិន​ព្រម​ផ្ដល់​សំណង ឬ​សង់​លុយ​ឱ្យ​លោក​នោះ​ទេ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម