Connect with us

ជីវិតកម្សាន្ដ

កូនពាក់មី សួររកម្ដាយដែលកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ

បានផុស

នៅ

កូន​ប្រុស​ពៅ​តារា​កំប្លែង នាយ ពាក់មី សួរ​រក​ម្ដាយ​ដែល​កំពុង​សង្គ្រោះ​បន្ទាន់ ក្រោយ​ទទួល​សេវាកម្ម​ចាក់​សេរ៉ូម​ខូលឡាជិន ចាក់​វីតាមីន លើ​ផ្ទៃមុខ នៅ​ហាង​កែ​សម្ផស្ស​មួយ​កន្លែង យីហោ« អេស88ប៊ីយូធី» ម្ដុំ​ផ្សារ​ថ្មី ធ្វើ​ឲ្យ​មហាជន និង​អ្នក​គាំទ្រ​អាណិត​ជា​ពន់ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ ពាក់មី បាន​បង្ហោះ​ភ្ជាប់​រូបភាព ជាមួយ​សំណេរ​យ៉ាង​ក្ដុកក្ដួល នៅ​លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា «អាណិត​កូន សួរ​រក​ម្ដាយ តែ​ក្នុង​បន្ទប់ iCU កំពុង​សង្គ្រោះ​បន្ទាន់ មិន​អាច​ចូល​បាន​ទេ អរគុណ​ក្រុម​គ្រូពេទ្យ​កាល់ម៉ែត ដែល​យកចិត្តទុកដាក់​ព្យាបាល​ប្រពន្ធ​ខ្ញុំ»។ តាមរយៈ​ខ្លឹមសារ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ក៏​ដូចជា​មហាជន សម្ដែង​ការ​អាណិតអាសូរ​ដល់​កូន​របស់ នាយ ពាក់មី ជា​ពន់ពេក ខណៈ​ម្ដាយ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ចំណែក​អ្នកខ្លះ​ទៀត ក៏បាន​ជូនពរ​ដល់​ភរិយា​តារា​កំប្លែង​ល្បី​ឈ្មោះ​រូប​នេះ ឲ្យ​ឆាប់​ជា​សះស្បើយ​ផង​ដែរ។

សូម​រំលឹក​ថា ភរិយា​តារា​កំប្លែង នាយ ពែកមី បន្ទាប់ពី​មាន​អាការ​មិន​ស្រួល ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តាំងពី​ថ្ងៃ​ទី ០២ ខែ​សីហា មក​ម្ល៉េះ ហើយ​មក​ទល់​ថ្ងៃនេះ កំពុង​សង្គ្រោះ​បន្ទាន់​ក្នុង​បន្ទប់ ICU នៅ​ឡើយ។

ដោយឡែក ហាង​កែ​សម្ផស្ស​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើ​កំណត់ហេតុ បិទ ក្រោយ​រក​ឃើញ​ថា ទីតាំង​នេះ​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​បាន​ធ្វើ​ឲ្យ​ភរិយា​តារា​កំប្លែង នាយ ពែកមី មាន​អាការ​ធ្ងន់ធ្ងរ ក្រោយ​ទទួល​សេវាកម្ម​ចាក់​សេរ៉ូម ខូឡាជិន ចាក់វីតាមីនផ្ទៃមុខ។

យ៉ាងណាមិញ តារា​កំប្លែង នាយ ពែកមី មិន​ទាន់​បាន​បញ្ជាក់​លម្អិត​ជុំវិញ​រឿង​នេះ​ទេ ដោយ​និយាយ​ដោយ​ខ្លី​ថា ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការងារ​នេះ​ទៅ​តាម​ជំនាញ​សិន ហើយ​បើ​មាន​អ្វី​ទៀត លោក​នឹង​បញ្ជាក់​ប្រាប់​បន្ថែម​នៅ​ពេលក្រោយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម