ជីវិតកម្សាន្ដ
ស្គាល់មុខម្ចាស់ហាង! នាយ ពែកមី ប្រកាសឲ្យចូលខ្លួនដោះស្រាយ
តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយពែកមីបានប្រកាសឲ្យម្ចាស់ហាងកែសម្ផស្សយីហោ អេស 88 ប៊ីយូធី ត្រូវចូលខ្លួនមកធ្វើការដោះស្រាយជាមួយសមត្ថកិច្ចជុំវិញករណីភរិយារបស់លោក ដែលកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ។

ការប្រកាសរបស់តារាកំប្លែងនាយពែកមី បន្ទាប់ពីលោកបានស្គាល់អត្តសញ្ញាណនិងស្គាល់មុខរបស់ម្ចាស់ហាង។
តារាកំប្លែងរូបនេះបានបញ្ជាក់ថា “ស្គាល់មុខម្ចាស់ហាងហេីយ កុំគេចវេសមកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម។តាមរយ:វីដេអូខ្លីដែលលោកបានសាកសួរអាការ:ភរិយាត្រូវបានភរិយាបញ្ជាក់ថា មានអាការ:មិនស្រួលតាំងពីនៅកន្លែងនោះហើយក្រោយមកទៀតគាត់ក៏រកកល់ក្អួត មានអាការៈឈឺដើមទ្រូង។
ភរិយានាយពែកមី បានបន្ថែមថា បន្ទាប់មកគាត់ក៏បានតេទូរស័ព្ទទៅគ្លីនិកកែសម្ភស្សយីហោ អេស 88 ប៊ីយូធីប៉ុន្តែខាងគ្លីនិកគេមិនលើកទូរស័ព្ទនោះទេ។ អ្វីដែលកាន់តែអាណិតទៀតនោះនាយ ពែកមី បញ្ជាក់ថា អាណិតកូនសួររកម្តាយតែក្នុងបន្ទប់ ICU កំពុងសង្គ្រោះបន្ទាន់មិនអាចចូលបានទេ។ អរគុណក្រុមគ្រូពេទ្យកាល់ម៉ែត្រដែលយកចិត្តទុកដាក់ព្យាបាលប្រពន្ធលោក។
សូមបញ្ជាក់ថា កាលពីថ្មីៗអ្នកគាំទ្រនិងមហាជនមាន ការភ្ញាក់ផ្អើលបន្ទាប់ពីមានដំណឹងថាភរិយារបស់តារាកំប្លែងល្បីឈ្មោះគឺនាយ ពែកមី មានអាការ:ក្អួតនិងរាកធ្ងន់ធ្ងរក្រោយពេលទៅទទួលសេវាកម្មចាក់សេរ៉ូមខូលេជិនចាក់វីតាមីនឲ្យសាច់ស្អាតនៅក្នុងហាងកែសម្ផស្សយីហោ អេស 88 ប៊ីយូធីស្ថិតនៅម្តុំផ្សារថ្មី។
ប្រភពបានឲ្យដឹងថា ភរិយាតារាកំប្លែងនាយ ពែកមី បន្ទាប់មានអាការ:ធ្ងន់ធ្ងរបែបនេះក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ ខណ:ទីតាំងហាងត្រូវបានសមត្ថកិច្ចចុះធ្វើកំណត់ហេតុបិទទីតាំងនោះបន្ទាប់ពីរកឃេីញមិនមានអាជ្ញាបណ្ណ័ត្រឹមត្រូវនិងបានធ្វេីឲ្យប្រពន្ធតារាកំម្លែងនាយ ពែកមី ចូលសង្គ្រោះបន្ទាន់ក្រោយទទួលសេវាកម្មចាក់សេរ៉ូមខូលលេជិនចាក់វីតាមីនឲ្យសាច់ស្អាត។
តារាកំប្លែងនាយ ពែកមីបានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ០៤ខែសីហាឆ្នាំ២០២៣នេះថា មកទល់ពេលនេះភរិយារបស់លោកកំពុងស្ថិតនៅក្នុងបន្ទប់ ICU (សង្គ្រោះបន្ទាន់)។
លោកបានបញ្ជាក់ថាភរិយាលោកត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យតាំងពីថ្ងៃទី០២ខែសីហាមកម្លេះ៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ