ជីវិតកម្សាន្ដ
ភាគលាភដែល BLACKPINK នឹងទទួលបាន ប្រសិនបើពួកគេបន្តកុងត្រាជាមួយ YG
Allkpop រាយការណ៍ថា កុងត្រារបស់ BLACKPINK ជាមួយ YG Entertainment ជិតបញ្ចប់នៅថ្ងៃទី ០៨ខែសីហានេះ ខណៈពេលដែលអ្នកវិនិយោគវិស័យកម្សាន្តកំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការប្រកាសពីការសន្និដ្ឋានថា តារាស្រីទាំង៤ នាក់នឹងសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយភ្នាក់ងារឬអត់?
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-258-1024x683.png)
ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាមិនទំនងដែលការសម្រេចចិត្តលើកិច្ចសន្យានឹងត្រូវបានធ្វើឡើងមុនពេលបញ្ចប់នៃដំណើរទេសចរណ៍ពិភពលោក BORN PINK របស់ BLACKPINK ដែលបានគ្រោងទុកនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១១ ខែសីហាឆ្នាំ២០២២ ដល់ថ្ងៃទី ២៦ ខែសីហាឆ្នាំ២០២៣។ វាត្រូវបានគេប៉ាន់ស្មានថា ការប្រកាសកិច្ចសន្យាអាចនឹងពន្យារពេលរហូតដល់ខែកញ្ញា ដែលនាំទៅរកភាពមិនច្បាស់លាស់បន្ថែមទៀត។
ដោយគិតពីកាលបរិច្ឆេទដំបូងរបស់ BLACKPINK គឺថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៦ ពេលវេលាដែលរំពឹងទុកក្នុងការប្រកាសបញ្ហាបន្តកុងត្រាថ្មីគឺថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរំពឹងថា BLACKPINK នឹងទទួលបាន ៨០% នៃប្រាក់ចំណេញពីការងារ ខណៈដែល YG ទទួលបាន ២០%។
នៅក្នុងស្ថានភាពដែលមានមតិខុសគ្នារវាងក្រុមហ៊ុននិងសិល្បករ វាជារឿងធម្មតាដែលកិច្ចសន្យាទូទៅត្រូវបានបន្តជាមួយនឹងលក្ខខណ្ឌដែលមានស្រាប់ រហូតដល់ផុតកំណត់ អមដោយការប្រកាសយឺត។ ដូច្នេះហើយ គេសង្កេតឃើញយ៉ាងយកចិត្តទុកដាក់ថា តើ BLACKPINK នឹងប្រកាសបន្តកុងត្រាក្រោយថ្ងៃទី ០៨ នៃខែនេះ តាមពាក្យចចាមអារ៉ាមដែរឬទេ?
បុគ្គលិក YG Entertainment បាននិយាយថា កិច្ចព្រមព្រៀងមុនអាចធ្វើទៅបាន។ ប៉ុន្តែដោយសារការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដែលបានកំណត់ពេលរួចហើយ កុងត្រាបច្ចុប្បន្នទំនងនឹងបន្តរហូតដល់ចុងខែសីហាឯណោះ។
បុគ្គលិកដដែលរូបនេះ ក៏បានលើកឡើងពីឧទាហរណ៍មុនមួយជាមួយនឹងក្រុមចម្រៀងប្រុស iKON ដែលមានស្ថានភាពបន្តកិច្ចសន្យាត្រូវបានប្រកាសរយៈពេលបីខែ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ប៉ាន់ស្មាន (វាត្រូវបានចេញផ្សាយនៅខែកញ្ញា ២០១៥ ហើយការសម្រេចចិត្តចាកចេញពី YG ត្រូវបានប្រកាសនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២)៕
![](https://www.kampucheathmey.com/wp-content/uploads/2023/08/image-257.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ahn Bo Hyun ធ្លាប់ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្នេហាដ៏កក់ក្ដៅ មុនពេលណាត់ជួប Jisoo
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច