ជីវិតកម្សាន្ដ
តាមពិតតួឯក F4 Korea ដើមឡើយមិនមែនជា Lee Min Ho ទេ
ត្បិតថាភាពយន្តដ៏ល្បីល្បាញ “Boys over Flowers” ឬ F4 Korea កន្លងផុតទៅអស់រយៈពេល១៤ឆ្នាំហើយក្ដី។ ប៉ុន្តែទស្សនិកជនជាច្រើននៅតែចង់ចាំតួសម្ដែងនីមួយៗក្នុងសាច់រឿងមួយនេះ។ ជាពិសេសនោះគឺ តារាប្រុសសង្ហា Lee Min Ho បន្ទាប់ពីសម្តែងជាតួ Goo Jun Pyo។

យ៉ាងណាក៏ដោយ បើទោះបីជា Lee Min Ho ក្លាយជាតួប្រុសដែលមានបុគ្គលិកលក្ខណៈគួរឲ្យចាប់អារម្មណ៍និងធ្វើឲ្យលោកក្លាយជាទីស្រលាញ់របស់នារីកូរ៉េស្ទើរទាំងអស់ក្នុងប្រទេសក៏ពិតមែន។ ប៉ុន្តែតាមពិតនោះតួពិតទៅ F4 Korea គឺមិនមែនជាលោកនោះទេដែលជាតួប្រុសក្នុងភាពយន្តនេះ។
មុននឹងជ្រើសរើស Lee Min Ho ជាតួឯកក្នុងរឿង។ ដើមឡើយ អ្នករៀបចំបានកំណត់តួនាទីជាតួឯក Jang Geun Suk ពីមុន ប៉ុន្តែលោកបដិសេធមិនទទួលតួនាទីនេះទេ។ សម្រាប់ហេតុផលចម្បង លោកបានពន្យល់ថា លោកមានអារម្មណ៍ថាតួនាទីរបស់ក្មេងប្រុសវិទ្យាល័យដែលមាននិស្ស័យនៅក្នុងផ្ទះអ្នកមាន មិនគួរឲ្យចាប់អារម្មណ៍ឡើយ។

លើសពីនេះ នៅពេលនោះ Jang Geun Suk ក៏ត្រូវបានផ្តល់ជូនស៊េរីក្នុងប្រភេទរឿងភាគមួយមានចំណងជើងថា Beethoven Virus ផងដែរ។ គាត់មានអារម្មណ៍ថា Beethoven Virus មានច្រើនទៀតដែលត្រូវរៀន។ ព្រោះមានតារាវ័យចំណាស់ដែលមានទេពកោសល្យជាច្រើនចូលរួមក្នុងកម្មវិធីជាមួយនឹងតួនាទីរបស់គាត់នៅក្នុង Beethoven Virus លោក Jang Keun Suk ហាក់ដូចជាមិនមានការសោកស្តាយអ្វីនោះទេ។ ហើយនិយាយថា Lee Min Ho ដើរតួនេះបានល្អ។ បើ Jang Keun Suk ទទួលតួនាទីនេះ វាប្រហែលជាមិនល្អទេ ឬខ្លាំងដូចដែលតួក្មេងៗដើរតួឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាគលាភដែល BLACKPINK នឹងទទួលបាន ប្រសិនបើពួកគេបន្តកុងត្រាជាមួយ YG

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ