ជីវិតកម្សាន្ដ
ប៉ុន្មានថ្ងៃខាងមុខនេះ សមាជិក BTS ពីររូបទៀតនឹងចូលបម្រើយោធា
តារាចម្រៀង Suga សមាជិកក្រុម BTS និងតារាចម្រៀង RM ដែលជាប្រធានក្រុមនេះ ត្រៀមចូលបំពេញកាតព្វកិច្ចយោធានាពេលប៉ុន្មានថ្ងៃខាងមុខ ក្រោយពេលពួកគេបានដកចេញការស្នើសុំពន្យារការចូលបម្រើយោធារបស់ខ្លួនជាផ្លូវការ។
តាមរយៈសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសដែលបានចែករំលែកនៅលើបណ្ដាញ Weverse ដោយផលិតកម្ម BIGHIT Music នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា តារាចម្រៀង SUGA បានដាក់ពាក្យស្នើសុំបញ្ចប់ការពន្យារពេលចូលបម្រើយោធារបស់លោកហើយ ប៉ុន្តែពេលនេះនៅមិនទាន់ច្បាស់អំពីថ្ងៃចូលបំពេញកាត្វកិច្ចនៅឡើយនោះទេ។
គួរបញ្ជាក់ថា Suga នឹងក្លាយជាសមាជិកក្រុម BTS ទី៣ ដែលចូលធ្វើជាយោធាបន្ទាប់ពី Jin បានចូលបំពេញកាត្វកិច្ចនេះក្នុងខែធ្នូ ឆ្នាំ២០២២ និង J-Hope បានចូលបំពេញកាត្វកិច្ចនៅខែមេសា ឆ្នាំ២០២៣ ។ ជាមួយគ្នានោះប្រធានក្រុម BTS លោក RM ក៏បានដកសំណើពន្យារពេលចូលបម្រើយោធាផងដែរ ដែលលោកកំពុងត្រៀមចូលបំពេញកាត្វកិច្ចក្នុងពេលដ៏ខ្លីខាងមុខ ប៉ុន្តែគេមិនទាន់ច្បាស់អំពីកាលបរិច្ឆេទនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ភាគលាភដែល BLACKPINK នឹងទទួលបាន ប្រសិនបើពួកគេបន្តកុងត្រាជាមួយ YG
ចុចអាន៖ មតិជាច្រើនលើកឡើងថា Lisa ទំនងជាមិនបន្តកុងត្រា ដោយសារតែជួបរឿងអយុត្តិធម៌ច្រើនពេក
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ