ជីវិតកម្សាន្ដ
រូបរាងឡើងទម្ងន់របស់ Lee Min-ho កំពុងធ្វើឱ្យទស្សនិកជនពោលសរសើរ និងរិះគន់ព្រមគ្នា
ការបង្ហាញខ្លួនជាសាធារណៈជាមួយនឹងរូបរាងឡើងទម្ងន់យ៉ាងខ្លាំងរបស់តារាសម្ដែងជួរមុខកូរ៉េខាងត្បូងលោក លី មីនហូ (Lee Min-ho) កំពុងធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺរណិតពោលសរសើរ និងរិះគន់ព្រមគ្នា ខណៈម្ចាស់ខ្លួនហាក់មិនខ្វល់ខ្វាយបកស្រាយអ្វីទាល់តែសោះ។

តារាសម្ដែង លី មីនហូ បានក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញអ៊ីនធឺរណិត បន្ទាប់ពីលោកបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍មួយ នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។ ស្របពេលដែលទស្សនិកជនមួយចំនួនពោលសរសើរតារាប្រុសវ័យ ៣៦ឆ្នាំរូបនេះថាស្រស់សង្ហា និងមានសុខភាពល្អ ទស្សនិកជនមួយចំនួនទៀតបានបញ្ចេញមតិអវិជ្ជមានថាលោកមិនចេះថែខ្លួន ពិតជាមិនសក្តិសមជាកំពូលតារាលំដាប់ A នោះទេ។
ត្បិតថាទទួលរងពាក្យរិះគន់មិនល្អមួយចំនួនក្ដី ប៉ុន្តែអ្នកគាំទ្ររបស់ លី មីនហូ បានចេញមុខការពារតួឯក F4 រូបនេះ ដោយពួកគេលើកឡើងថា ឱ្យតែ Idol របស់ខ្លួនសប្បាយចិត្ត និងមានសុខភាពល្អ រូបរាងរបស់គាត់បែបណា ក៏ពួកគេនៅតែគាំទ្រ មិនប្ដួរឡើយ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប៉ុន្មានថ្ងៃខាងមុខនេះ សមាជិក BTS ពីររូបទៀតនឹងចូលបម្រើយោធា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ