Connect with us

ជីវិតកម្សាន្ដ

ធ្លាប់រងពាក្យរិះគន់ស្ពឹកមុខ ពេលនេះបវរកញ្ញាចក្រវាល ២០២១ ស្រកទម្ងន់ សឹងមិនគួរឱ្យជឿ

បានផុស

នៅ

បវរកញ្ញា Harnaaz Sandhu អតីតម្ចាស់មកុដបវរកញ្ញាចក្រវាល ឆ្នាំ២០២១ ធ្លាប់ត្រូវគេរិះគន់ខ្លាំងៗ អំឡុងពេលគ្រងតំណែង ដោយសាររូបរាងលើសទម្ងន់ បន្ទាប់ពីនាងឈ្នះពានរង្វាន់ឯកមិនបានប៉ុន្មានខែ។ កាលណោះ បវរកញ្ញា Harnaaz Sandhu ត្រូវបានរិះគន់ មាក់ងាយ និង Bullying យ៉ាងស្ពឹកមុខ ព្រោះគេចាត់ទុករូបរាងរបស់នាងមិនស្របតាមស្តង់ដារសម្រស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ក្រោយផ្ទេរមកុដបានរយៈពេល ៧ខែ ​ពេលនេះរូបរាងស្រកទម្ងន់របស់បវរកញ្ញា Harnaaz Sandhu បានធ្វើឱ្យអ្នកលេងអ៊ីនធឺរណិតបន្តចែកចាយពាសពេញបណ្តាញសង្គម និងបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ខណៈរូបសម្រស់ក៏ស្រស់ស្អាតជាងមុន។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី People រាជិនីសម្រស់ឥណ្ឌារូបនេះ បាននិយាយថា បន្ទាប់ពីឈ្នះមកុដ ​Miss Universe 2021 នាងស្រាប់តែឡើងទម្ងន់រហូតមិនអាចគ្រប់គ្រងបាន ដោយសាររងផលប៉ះពាល់នៃថ្នាំព្យបាលជំងឺ Celiac ។ ពេលនោះមនុស្សជាច្រើនតែងតែចំអន់រូបរាងរបស់នាងជាមួយនឹងពាក្យជេរប្រមាថធ្ងន់ៗជាច្រើន។

ទោះយ៉ាងណា បច្ចុប្បន្ន Harnaaz Sandhu ឈប់ឡើងទម្ងន់ទៀតហើយ ដោយនាងកំពុងទទួលបានរូបរាងដើមរបស់នាងវិញ ដែលវាបានធ្វើឱ្យអ្នកធ្លាប់រិះគន់ពីមុនលែងហ៊ានហើបមាត់តទៅទៀត។ ដោយឡែកចំពោះអ្នកគាំទ្រវិញ បានសម្ដែងក្ដីត្រេកអរជាមួយ Harnaaz Sandhu យ៉ាងខ្លាំង ក្រោយគេដឹងថា បវរកញ្ញាវ័យ ២៣ឆ្នាំរូបនេះបានជាសះស្បើយពីជំងឺរបស់នាង។

រូបរាងបវរកញ្ញា Harnaaz Sandhu

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រូបរាងឡើងទម្ងន់របស់ Lee Min-ho កំពុងធ្វើឱ្យទស្សនិកជនពោលសរសើរ និងរិះគន់ព្រមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម