Connect with us

ជីវិតកម្សាន្ដ

តារាខ្មែរម្នាក់ទៀតប្រកាសឆន្ទៈ មិនទទួលផ្សាយពាណិជ្ជកម្មល្បែងស៊ីសង

បានផុស

នៅ

តារា​ស្រី​ពហុ​ជំនាញ​ល្បី​ឈ្មោះ​អ្នកនាង ខាត់ សុឃីម បាន​សម្ដែង​ការ​ហួសចិត្ត និង​ប្រកាស​ឆន្ទៈ​របស់​ខ្លួន​ថា ដាច់ខាត​មិន​ទទួល​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ពាក់ព័ន្ធ​ការ​លេង​ល្បែងស៊ីសង​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​តារា​ស្រី​អ្នកនាង ខាត់ សុឃីម នេះ បាន​ធ្វើឡើង​ទាំង​កណ្ដាល​រាត្រី ខណៈ​សុខៗ ស្រាប់តែ​មាន​បុគ្គល​(​ល្បែង​អន​ឡាញ​) បាន​ទំនាក់ទំនង​មក​នាង​សួរ​នាំ​បញ្ចុះបញ្ចូល​ឲ្យ​ចូលរួម​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ីសង។ ជា​ចម្លើយ​របស់​អ្នកនាង ខាត់ សុឃីម គឺ​ឆ្លើយ​ថា No។

អ្នកនាង ខាត់ សុឃីម បាន​ប្រកាស​បង្ហាញ​ជា​សាធារណៈ​ទាំង​យប់​ថា «និយាយ​បន្តិច​ចុះ​រឿង​នេះ (ដេកៗ មាន​គេ call មក បង​ជួយ​ផ្សាយ​ឲ្យ​ក្រុមហ៊ុន​ខ្ញុំ​បន្តិច​មក បង​យក​ប៉ុន្មាន?) អាហ្នឹង​ស្អី​គេ​អូន?ចាស​បង Game online បង​!។ ហ៊ឺ…លោក​អើយ ស្មាន​តែ​គេ​ជួល​ភ្លេង Sorry sister បង​អត់​ផ្សាយ​ទេ បង​ទទួល​តែ​ភ្លេង ផ្សាយ​ឲ្យ​អត់​យក​លុយ​ទៀត»។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុឃីម បាន​បន្ថែម​ទៀត​ថា «១ នាទី ក្រោយមក ក៏ call មក​ប្ដី​អ្នកនាង​ទៀត…យី….មី​អូន​សាហាវ​ម្ល៉េះ ប្ដី​បង​ក៏​មិន​លើកលែង​ដែរ?»។ ជា​ការ​ពិត តាម​ការ​កត់សម្គាល់​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​ឃើញ​មាន​ការ​រីក​ដុះដាល​ច្រើន​នូវ​ប្រភេទ​ល្បែង Game online ដែល​កំពុង​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម។

សូម​បញ្ជាក់​ដែរ​ថា កាលពី​កន្លងមក​ធ្លាប់​មាន​តារា​សម្ដែង​ជើងចាស់​ល្បីឈ្មោះ លោក សាវិន ហ្វីលីព ក៏​ប្រកាស​ឆន្ទៈ​ដាច់ខាត​មិន​ទទួល​ផ្សព្វផ្សាយ​ល្បែង និង​គ្រឿង​ស្រវឹង​ឡើយ។ ទង្វើ​នេះ កំពុង​ទទួល​បាន​ការ​គាំទ្រ និង​សរសើរ​ពី​សំណាក់​មហាជន​ដែល​ជា​គំរូ​ដ៏​ល្អ​សម្រាប់​សង្គម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម