ជីវិតកម្សាន្ដ
ស្ងាត់ៗ ! សុគន្ធ នីសា និងស្វាមី ដឹកដៃគ្នាឡើងយន្តហោះចេញទៅអាមេរិក
ដូចដែលប្រភពបានទម្លាយកាលពីថ្មីៗកន្លងទៅ នៅទីបំផុតតារាចម្រៀងសំនៀងស្រទន់មនោសញ្ចេតនា អ្នកនាង សុគន្ធ នីសា បានឡើងយន្តហោះជាមួយស្វាមីចេញទៅទឹកដីសហរដ្ឋអាមេរិក តាមគម្រោងរបស់ខ្លួន។

ដំណើរចេញទៅសហរដ្ឋអាមេរិករបស់តារាចម្រៀងអ្នកនាង សុគន្ធ នីសា និងស្វាមី លើកនេះ មិនទាន់មានការបញ្ជាក់ទេថា ជាដំណើរកម្សាន្តលំហែរឹតចំណងស្នេហ៍ ឬ ដើម្បីបំពេញការងារចាំបាច់អ្វីមួយ។ អ្នកនាង សុគន្ធ នីសា និងស្វាមី កាលអំឡុងឆ្នាំ ២០២១ កន្លងទៅ នាងក៏បានចេញទៅអាមេរិក តាមស្វាមីរយៈពេលជាងមួយខែផងដែរ។

នៅលើគណនីហ្វេសប៊ុករបស់តារាសម្ដែងស្រី កញ្ញា ណាក់ ស្រីណា បានបង្ហោះដំណឹង នៃការចាកចេញរបស់ សុគន្ធ នីសា និងស្វាមី ទៅដឹកដីអាមេរិកថា «សូមធ្វើដំណើរសុខសប្បាយៗ ណាបងទាំង ២ ជួបគ្នាឆាប់នៅទីនោះ USA»។ នាងបន្ថែមថា «សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការជូនពរទៅកាន់បងស្រី សុគន្ធ នីសា»។

ថ្វីត្បិតតែយ៉ាងនេះក្ដីនៅមិនទាន់មានការបញ្ជាក់ពីដំណើរចាកចេញទៅអាមេរិករបស់អ្នកទាំងពីរក្នុងគោលបំណងអ្វីឡើយ ខណៈមានខ្លះសង្ស័យថា សុគន្ធ នីសា អាចយកពេលសម្រាកពីសិល្បៈមួយរយៈដើម្បីបំពេញក្ដីស្រមៃធំ គឺ យកកូនក្នុងឆ្នាំនេះក៏ថាបាន។ សូមបញ្ជាក់ដែរថា គិតមកដល់ពេលនេះ តារាចម្រៀងចាស់វស្សាអ្នកនាង សុគន្ធ នីសា និងស្វាមី លោក ចៅ សម្បត្តិ បានរៀបអាពាហ៍ពិពាហ៍មានរយៈពេលជិត ៦ ឆ្នាំ មកហើយ។

តារាចម្រៀងសំនៀងស្រទន់អ្នកនាង សុគន្ធ នីសា ក៏ត្រូវបានគេដឹងថា នាងមានវ័យកាន់តែច្រើនហើយ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ថែមទៀតនោះ ថ្វីត្បិត នីសា ឆ្លងវ័យចូលជិត ៤០ ឆ្នាំ ទៅហើយ តែតារារូបនេះនៅតែរក្សាបានការគាំទ្រ។ ចំណែករឿងម្យ៉ាងទៀត នាងមិនទាន់សម្រេចបំណងសំខាន់មួយដល់ស្វាមីក្នុងការមានកូននៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត