ជីវិតកម្សាន្ដ
ក្រោយទស្សនិកជនថាឈ្លើយដាក់ Park Bo Young តារាសម្ដែង Park Seo Joon ចេញមុខបញ្ជាក់ការពិត
តារាសម្តែង Park Seo Joon ទទួលរងការរិះគន់យ៉ាងដំណំពីសំណាក់ទស្សនិកជន ក្រោយលោកបានបដិសេធមិនពាក់បូសក់ដែលអ្នកគាំទ្រម្នាក់ប្រគល់ឲ្យ Park Bo Young ខណៈនាងផ្តល់ជូនបន្តនៅឯការបញ្ចាំងភាពយន្តសម្រាប់ Concrete Utopia។

ជាមួយគ្នានោះ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា គាត់មានចរិតឈ្លើយនិងមិនយកចិត្តទុកដាក់ចំពោះ Park Bo Young។ អ្នកខ្លះទៀតបាននិយាយថា យ៉ាងហោចណាស់គាត់អាចកាន់បូក្នុងដៃ។ ម៉្យាងវិញទៀត អ្នកលេងអ៊ីនធឺណេតខ្លះ បានចេញមុខការពារតារារូបនេះ ហើយថាការរិះគន់ថា នេះគឺដើម្បីអ្វី?
ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ០៧ ខែសីហា តួឯកប្រុសក្នុងរឿង “itaewon class” បានចេញមុខដោយសរសេរពាក្យសុំទោសចំពោះអ្នកគាំទ្ររបស់គាត់ ដែលប្រហែលជាមានការអាក់អន់ចិត្តចំពោះភាពចម្រូងចម្រាសថ្មីៗជុំវិញរឿងរ៉ាវនេះ។
លោកបានលើកឡើងអំពីឧប្បត្តិហេតុដោយពន្យល់ថា “ការពិត ខ្ញុំបែកញើសច្រើនពេលស្វាគមន៍លើឆាក។ អ្នកគាំទ្រខ្លះចូលចិត្តសក់របស់ខ្ញុំ។ នៅពេលនោះខ្ញុំបានបាញ់ថ្នាំការពារសក់និងលេងម៉ូដផងដែរ។ ប្រសិនបើមានអ្វីមួយដាក់លើក្បាលរបស់ខ្ញុំ វានឹងធ្វើឲ្យម៉ូដសក់ខូចលែងស្អាតដូចមុនមិនខាន”។
តារាសម្ដែងកូរ៉េរូបនេះបាននិយាយបន្ថែមទៀតថា “វាអាចស្តាប់ទៅដូចជាលេស ប៉ុន្តែខ្ញុំប្រាកដថាអ្នកដឹងថា ជាធម្មតាខ្ញុំមិនស្ទាក់ស្ទើរក្នុងការធ្វើរឿងនេះ តួយ៉ាងដូចជាការពាក់បូ។ មនុស្សជាច្រើនបាននិយាយថា វាប្រហែលជារឿងអាម៉ាស់សម្រាប់ Bo Young ដែលឈរនៅទីនោះកាន់បូ ប៉ុន្តែខ្ញុំមិនបានគិតថាវត្ថុនោះជារបស់ខ្ញុំទេ។ ខ្ញុំគិតថាវាជាអំណោយរបស់ Bo Young ពីអ្នកគាំទ្ររបស់ Bo Young ហើយថាប្រសិនបើខ្ញុំយកវា ពួកគេប្រហែលជាអាក់អន់ចិត្ត។ ខ្ញុំគិតថាមានការយល់ខុសទាំងស្រុង”។
យ៉ាងណាមិញ លោកក៏បានចែករំលែកថា Park Bo Young បានសម្តែងការសោកស្ដាយចំពោះឧបទ្ទវហេតុកាលពីម្សិលមិញ ហើយថាគាត់បានប្រាប់នាងកុំឲ្យសោកស្តាយ និងធ្វើកាលវិភាគដែលនៅសល់ឲ្យបានល្អជាមួយគ្នា។
ក្នុងនោះ Park Seo Joon ក៏បានសុំទោសចំពោះភាពចម្រូងចម្រាសផ្សេងទៀតជុំវិញសេវាកម្មអ្នកគាំទ្ររបស់គាត់ ដូចជាឧបទ្ទវហេតុដែលអ្នកគាំទ្របានឱបគាត់ដោយគ្មានការយល់ព្រម និងការមិនចង់ធ្វើសញ្ញាបេះដូង។ គាត់បានអរគុណអ្នកគាំទ្ររបស់គាត់ ហើយបានប្រាប់ពួកគេថា ដោយសារពួកគេ គាត់មិនខ្លាចអ្វីទាំងអស់។ លោកក៏បានបញ្ចប់ការសុំទោសប្រាប់អ្នកគាំទ្រឲ្យមើលថែខ្លួនឯង និងប្រាប់ពួកគេថាលោកស្រឡាញ់ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មតិជាច្រើនលើកឡើងថា Lisa ទំនងជាមិនបន្តកុងត្រា ដោយសារតែជួបរឿងអយុត្តិធម៌ច្រើនពេក

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ