Connect with us

ជីវិតកម្សាន្ដ

ពែកមី បញ្ជាក់ថា បញ្ហារវាងគ្រួសារលោក និងម្ចាស់ហាង S 88 Beauty ដោះស្រាយបញ្ចប់រួចរាល់

បានផុស

នៅ

ជាថ្មី​ម្ដងទៀត តារា​កំប្លែង​នាយ ពែកមី ដែល​មាន​ឈ្មោះ​ពិត ចែម ចាន់រ៉ា បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​តាមរយៈ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម កាលពី​ល្ងាច​ថ្ងៃ​ទី ០៧ ខែ​សីហា ឆ្នាំ ២០២៣ ថា សម្រាប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​រវាង​គ្រួសារ​លោក និង​ម្ចាស់​ហាង S 88 Beauty ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ ពែកមី បាន​និយាយ​ថា «ខ្ញុំ ជាមួយ​ភាគី​ម្ចាស់​ហាង S 88 Beauty គឺ​បាន​ដោះស្រាយ​បញ្ចប់​ជាមួយ​គ្នា​រួចរាល់​ហើយ ដោយ ខ្ញុំ ព្រម​ទទួល​យក​សំណង​ដែល​ខាង​ភាគី​ម្ចាស់​ហាង S 88 Beauty យល់ព្រម​សង​ជំងឺ​មក​ខាង​ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​ដក​ពាក្យបណ្ដឹង​រួចហើយ​ដែរ ពោល​គឺ​បាន​ន័យ​ថា យើង​បាន​ដោះស្រាយ​បញ្ចប់​ហើយ»។

ដោយឡែក​ពាក់ព័ន្ធ​នឹង​សំនួរ​ថា តើ​លោក​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ប៉ុន្មាន​? ត្រង់​ចំណុច​នេះ មិន​ទាន់​ត្រូវ​បាន នាយ ពែកមី បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ។ យ៉ាងណាមិញ បើ​តាម​ការ​ឲ្យ​ដឹង​ពី នាយ ពែកមី មក​ដល់​ពេលនេះ អាការ​ជំងឺ​ភរិយា​លោក​បាន​ធូរស្រាល​ច្រើន និង​ត្រៀម​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល ២ ឬ ៣ ថ្ងៃ ខាងមុខ​នេះ។ ភរិយា​របស់​តារា​កំប្លែង​ល្បីឈ្មោះ​លោក ចែម ចាន់រ៉ា ហៅ នាយ ពែកមី កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែ​សីហា ឆ្នាំ ២០២៣ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី​មាន​អាការ​ធ្ងន់ធ្ងរ ក្រោយ​ទទួល​សេវាកម្ម​ចាក់​សេរ៉ូម​ខូឡាជិន ចាក់​វីតាមីន​ឲ្យ​សាច់ស​ស្អាត នៅ​ក្នុង​ហាង​កែ​សម្ផស្ស​យីហោ អេស 88 ប៊ីយូធី ម្តុំ​ផ្សារ​ថ្មី។

សូម​បញ្ជាក់​ថា ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី ០៤ ខែ​សីហា ក៏​បាន​ចេញ​សេចក្ដី​សម្រេច​ស្ដីពី​ការ​បិទ និង​ដកហូត​សេចក្ដី​សម្រេច​ឲ្យ​បើក​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស អេស ប៉ែតសិបប្រាំបី ប៊ីយូធី (S88 Beauty) និង​សាខា​ទាំងអស់​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម