ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី អបអររៀមច្បង ជា វិបុល តែងតាំងជាជំនួយការ សម្ដេចតេជោ ហ៊ុន សែន
មហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញពិធីករប្រុសល្បីឈ្មោះលោក សុខ រ៉ាស៊ី បង្ហោះសារអបអរសាទរចំពោះពិធីកររៀមច្បង គឺ លោក ជា វិបុល ក្នុងឱកាសត្រូវបានតែងតាំងជាជំនួយការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានឋានៈស្មើអគ្គនាយករង។

ពិធីករពោរពេញដោយប្រជាប្រិយភាពលោក សុខ រ៉ាស៊ី បានបញ្ចេញរូបភាពអមខ្លឹមសារដូច្នេះថា «សូមចូលរួមអបអរសាទរបងប្រុស ជា វិបុល ដែលបានតែងតាំងជាជំនួយការ សម្ដេចតេជោ ហ៊ុន សែន»។ ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រ និងសិល្បករ-សិល្បការិនីមួយចំនួន សម្ដែងការចូលរួមអបអរផងដែរ។

យោងតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្ត្រីរាជការរាជរដ្ឋាភិបាល ដែលធ្វើឡើងនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ បានបញ្ជាក់ថា តែងតាំង និងផ្ដល់ឋានៈលោក ជា វិបុល ជាជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើអគ្គនាយករង។

ទាក់ទងដំណឹងខាងលើនេះ កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ នេះ មិនទាន់អាចទាក់ទង ដើម្បីសួរនាំបន្ថែមពីពិធីករលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលជាភរិយាបាននៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?