Connect with us

ជីវិតកម្សាន្ដ

រដ្ឋាភិបាលកូរ៉េអំពាវនាវក្រុម BTS សម្ដែងក្នុងកម្មវិធីកាយរឹទ្ធិ ខណៈអ្នកចូលរួមគ្រប់ប្រទេសដកខ្លួនដោយសាររលកកម្ដៅខ្លាំង

បានផុស

នៅ

នៅថ្ងៃទី ០៨ ខែសីហា នេះលោក Sung Il Jong សមាជិកនៃគណបក្សកាន់អំណាច People Power Party បានអំពាវនាវដល់ក្រុម K-Pop ​​ឲ្យប្រគំតន្ត្រី​ក្នុងកម្មវិធីកាយរឹទ្ធិពិភពលោក( 25th World Scout Jamboree) ខណៈអ្នក​ចូលរួមបានដកខ្លួន​​ដោយសារ​តែ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។

លោក Sung Il Jong សមាជិកនៃគណបក្សកាន់អំណាច People Power Party
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃនេះដែរ​ លោក Sung Il Jong បានដាក់ជាសំណួរទៅកាន់​ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េថា តើសមាជិក BTS ដែលកំពុងបម្រើយោធាគួរតែសម្តែងដែរទេ? ដោយ​អ្នកនយោបាយដដែលបានសរសេរនៅលើហ្វេសប៊ុកថា “ខ្ញុំសុំឲ្យក្រសួងការពារជាតិអនុញ្ញាត​ឲ្យ​ BTS លើក​តម្កើង​កិត្យានុភាព​របស់ប្រទេសជាតិនៅក្នុងកម្មវិធី World Scout Jamboree លើកទី ២៥”។

យ៉ាងណាមិញ ​អ្នក​នាំ​ពាក្យ​ក្រសួង​បាន​ឆ្លើយ​តប​នឹង​សំណើ​នេះ​ដោយ​បញ្ជាក់​ថា ពួក​គេ​នឹង​ត្រូវ​ពិភាក្សា​ជាមួយផ្នែកយោធា​ក៏ដូចជា​ផលិតកម្ម HYBE របស់ក្រុម BTS ជាមុនសិនដែរ។

ទន្ទឹមនឹងនេះដែរ កម្មវិធីជប់លៀងកាយរឹទ្ធិពិភពលោកលើកទី ២៥ ដែលធ្វើឡើងនៅ Saemangeum ក្នុង​ខេត្ត North Jeolla បានធ្វើឲ្យ​មានការ​អាម៉ាស់​ជា​អន្តរជាតិ។ ព្រឹត្តិការណ៍​នេះមាន​ក្រុម​កាយរឹទ្ធិ​ចំនួន ៤៣,០០០ នាក់មកពីប្រទេសចំនួន ២៥៨ ត្រូវបាន​វាយប្រហារ​ដោយ​រលក​កម្ដៅ​ដ៏​សាហាវ ដែលបង្ខំមនុស្សរាប់ពាន់នាក់​ជម្លៀស​ចេញ និង​ដកខ្លួនចេញពី​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់។

លើសពីនេះទៀតដែរ ​ក្នុងរយៈពេលមួយ​សប្ដាហ៍​ដំបូង ក្មេងជំទង់រាប់រយនាក់​បានធ្លាក់ខ្លួនឈឺ​នៅក្នុងព្រឹត្តិការណ៍​ដោយសារតែ​រលក​កម្ដៅ​ដ៏​ក្តៅ​គគុក​ និងរងនូវបញ្ហាជាច្រើន​ដូចជា កន្ទួល​ស្បែក រលាកស្បែក​និងសត្វល្អិត​ខាំ។

សូម​បញ្ជាក់​ឲ្យដឹងថា World Scout Jamboree ប្រារព្ធឡើងនៅលើកន្លែង​បោះជំរុំ​បណ្ដោះអាសន្ន​ដ៏ធំមួយនៅ Saemangeum នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ត្រូវបានគេសន្មត់ថា​មានសកម្មភាព​ក្រៅការសម្តែងវប្បធម៌ សិក្ខាសាលានិរន្តរភាព និងការផ្តល់ជូនផ្សេង​ទៀតសម្រាប់អ្នកចូលរួម ដែលភាគច្រើនជាសិស្សវិទ្យាល័យ និងមធ្យមសិក្សា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖koreaboo

ចុចអាន៖ក្រោយទស្សនិកជនថាឈ្លើយដាក់ Park Bo Young តារាសម្ដែង Park Seo Joon ចេញមុខបញ្ជាក់ការពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម