Connect with us

ជីវិតកម្សាន្ដ

គណនី Youtube របស់ក្រុម BLITZERS ត្រូវគេ Hack ដោយដាក់ឈ្មោះ Tesla

បានផុស

នៅ

ប៉ុស្តិ៍ YouTube ផ្លូវការរបស់សមាជិកក្រុម BLITZERS បានរងគ្រោះដោយសារឧបទ្ទវហេតុមួយនឹកស្មានមិនដល់ ខណៈដែលក្រុម Hacker បានលួចចូលកាន់កាន់ កាលពីថ្ងៃទី ០៨ខែសីហា និងដាក់ឈ្មោះថា Tesla វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប្តូរឈ្មោះទៅ Tesla នោះទេ ពួក Hacker ហើយបានលុបវីដេអូដែលមានស្រាប់ទាំងអស់របស់ក្រុម K pop​ជំនាន់ទី៤ ខណៈឆានែលដដែលបានបង្ហាញពីវីដេអូនាយកប្រតិបត្តិលោក Elon Musk បង្កឲ្យ​មានការ​ភាន់ច្រឡំ និង​ការព្រួយបារម្ភពី​អ្នកគាំទ្រ​ជុំវិញពិភពលោក។

ជាលទ្ធផលនៃឧប្បត្តិហេតុការលួចចូល ប៉ុស្តិ៍ YouTube ផ្លូវការរបស់ក្រុមចម្រៀងប្រុស BLITZERS បច្ចុប្បន្ន​បានអសកម្ម។ គោលការណ៍ណែនាំសហគមន៍របស់ Google ត្រូវបានបំពានក្នុងអំឡុង​ពេលនៃការ​វាយប្រហារ ដែលនាំឲ្យ​ឆានែលនេះត្រូវបានគេដកចេញភ្លាមៗ។

ទោះយ៉ាងណាក៏ដោយ ខាងផលិតកម្ម Uzo Entertainment បាន​បញ្ជាក់​ពី​ការ​បំពាន​នេះ ដោយ​ថា ពួក Hacker បាន​បង្ហោះ​មាតិកា​មិន​ទាក់ទង​នឹង​សិល្បករ និង​បាន​ធ្វើ​ឲ្យខូច​ខាត​ដល់​សុចរិតភាព​របស់​ប៉ុស្តិ៍។ ថ្វីត្បិតតែមានបញ្ហានេះ​ក៏ដោយ BLITZERS នឹងបន្តជាមួយនឹង​គម្រោងរបស់ពួកគេ​សម្រាប់ការប្រគុំតន្ត្រីជប៉ុនដដែល។

ទន្ទឹម​នឹង​នេះ Uzo Entertainment កំពុងធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រុមគាំទ្ររបស់ YouTube ដើម្បី​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុនេះ និងចាត់វិធានការសមស្របណាមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖koreaboo

ចុចអាន៖ច្បាស់ការ! កុងត្រារបស់ BLACKPINK ជាមួយ YG បានបញ្ចប់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៤ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម