ជីវិតកម្សាន្ដ
តារាចម្រៀង ៣ ដួង រងការប្រមាថមាក់ងាយកិត្តិយសពីសំណាក់បុគ្គលផឹកស៊ីស្រវឹង ក្នុងហាងរាត្រី
ថ្មីៗនេះមហាជនសង្កេតឃើញថា មានការផ្ទុះនូវរឿងរ៉ាវដ៏រសើប និងហួសចិត្តខ្លាំង ដែលបាននិងកំពុងកើតមានសម្រាប់អ្នកសិល្បៈខ្មែរបច្ចុប្បន្ន ពិសេសអ្នកចម្រៀងធ្វើការនៅតាម ហាង ភោជនីយដ្ឋាន បារ ឬ តាមក្លឹបរាត្រីជាដើម…។

អ្នកចម្រៀងទាំងនោះ រងការប្រមាថកិត្តិយសយ៉ាងធ្ងន់ធ្ងរពីសំណាក់ភ្ញៀវ ឬ បុគ្គលដែលស្រវឹងស្រា បង្កទៅជាហិង្សា និងរឿងជេរប្រមាថមកលើពួកគេ។
កត់សម្គាល់មកដល់ពេលនេះ មានតារាចម្រៀងប្រុស-ស្រី ៣ ដួង មកហើយ ធ្លាប់រងអំពើប្រមាថខាង លើនេះ។ តារាចម្រៀង ៣ រូបនោះ រួមមាន ៖

១.តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ជះស្រាបៀទៅលើនាង ខណៈកំពុងចម្រៀងលើឆាក ចំណុចភោជនីយដ្ឋានមួយ យីហោ«សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលអស់មហាជនស្ទើរពេញផ្ទៃប្រទេស។

២.លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត ក៏ត្រូវបានបុរសស្រវឹងស្រាម្នាក់ គប់ទឹកកកទៅលោកពេលកំពុងច្រៀងលើឆាកក្នុងផាប់មួយកន្លែង នៅទឹកដីខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ២៩ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ បង្កការភ្ញាក់ផ្អើល។

៣.តារាចម្រៀង ស៊ឹម ថៃណា បានរងការជេរប្រមាថធ្ងន់ៗ ពីសំណាក់បុគ្គលម្នាក់ដែលស្រវឹងស្រា ស្ថិតក្នុងហាងរាត្រីមួយកន្លែង កាលពីយប់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៣ ថ្មីៗនេះផងដែរ។ បន្ទាប់ពីរងការប្រមាថ មកដល់ពេលនេះនាងនៅមិនទាន់ទទួលបានការសុំទោសពីបុគ្គលនោះនៅឡើយទេ។

ជុំវិញករណីតារាចម្រៀង ស៊ឹម ថៃណា រងការជេរប្រមាថធ្ងន់ៗ ពីសំណាក់បុគ្គលម្នាក់ ត្រូវប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ចេញមកអះអាងដោយបញ្ជាក់ថា បើបុគ្គលនោះមិនមកសុំទោស ថៃណា ទេនោះ អ្នកនាង នឹងស្នើទៅក្រសួងកិច្ចការនារី ដើម្បីសុំជំនួយផ្នែកច្បាប់៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?