Connect with us

ជីវិតកម្សាន្ដ

បុរសគប់ទឹកកកលើ ជី ដេវីត ធ្វើលិខិតលាយលក្ខណ៍អក្សរ សុំទោសជាថ្មីម្តងទៀត

បានផុស

នៅ

នេះ​អាច​ចាត់​ទុក​ថា​ជា​​គំរូ​មួយ​ដែល​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ និង​ទទួល​ស្គាល់​កំហុស​របស់​​ខ្លួន​ដែល​បាន​​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ​ ខណៈ​បុរស​គប់​ទឹកកក​ លើ​តារា​រ៉េប​លោក ជី ដេវីត បាន​ធ្វើ​លិខិត​លាយលក្ខណ៍​អក្សរ​សុំទោស​តារា​ចម្រៀង​រូប​នេះ​ជា​ថ្មី​ បន្ទាប់​ពី​ចេញ​ការ​សុំទោស​ម្តង​​រួច​មក​ហើយ​នោះ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃី ឆាយ​ឡេង បាន​​បង្ហោះ​រូបភាព​ដែល​ក្នុង​ដៃ​មាន​កាន់​​លិខិត​​សុំទោស​លោក ជី ដេវីដ ដូច្នេះ​ថា «​ខ្ញុំបា​​ទ ឃី ឆាយ​ឡេង ជា​ម្ចាស់​គណនីហ្វេសបុក ឈ្មោះ Chhayleng KHY សូម​ធ្វើ​ការ​ទទួល​នូវ​កំហុស​គ្រប់​យ៉ាង​​ដែល​ខ្ញុំ​បាទ បាន​ប្រព្រឹត្ត​ទៅ​លើ​លោក ងួន ចាន់​ដេវីត (Dit Way) និង​ធ្វើ​ការ​សុំទោស​​ជា​សាធារណៈ តាម​រយៈ​លិខិត​លាយ​លក្ខណ៍​អក្សរ​នេះ​ដល់​លោក ងួន ចាន់​ដេវីត (Dit Way) និង​អ្នក​គាំទ្រ​របស់​លោក ព្រម​​ទាំ​ង​សិល្បករ​ សិល្ប ការិនី នៅ​ក្នុង​វិស័យ​សិល្បៈ​ទាំង​មូល»។

លោក​ ឃី ឆាយឡេង បាន​បញ្ជាក់​ថា “ខ្ញុំ​បាទ​សូម​ធ្វើ​ការ​អះអាង​ និង​សន្យា​ថា ខ្ញុំ​បាទ​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​អសីលធម៌​ដែល​ប្រាស​ចាក​សេចក្ដី​ថ្លៃថ្នូរ​ទាំងឡាយ​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ​ប្រសិន​​បើ​ក្នុង​ករណី​មាន​ទង្វើ​បែប នេះ​កើត​ឡើង​បន្ត​ទៀត ខ្ញុំ​បាទ​នឹង ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ហើយ​លិខិត​នេះ​​ត្រូវ​បា​ន​ធ្វើ ឡើង​ដោយ​ឆន្ទៈ និង​ស្មារតី​ទទួល​កំហុស​របស់​​ខ្ញុំ​បាទ​ផ្ទាល់​​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​គំរាមកំហែង​ពី​អ្នក ណា​ឡើយ”។

ជា​មួយ​គ្នា​នេះ លោក ឃី ឆាយឡេង ក៏​បាន​អរគុណ ដល់​លោក ជី ដេវីត និង​អ្នក​នាង ទេព បូព្រឹក្ស ព្រម​ទាំង​ក្រុម​ការងារ​របស់​គាត់​ដែល​បាន​អនុគ្រោះ​ដល់​រូប​លោក​ផង​ដែរ។

សូម​រម្លឹក​ថា​ លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត កាល​ពី​ថ្មីៗ​កន្លង​ទៅ ត្រូវ​បាន​បុរស​ខាងលើ​គប់​​ទឹកកក​ពេល​កំពុង​​ច្រៀង​លើ​ឆាក​នៅ​ក្នុង​ផាប់​មួយ​កន្លែង​នា​ខេត្ត​ព្រះសីហនុ​កាល​ពី​យប់​ថ្ងៃ​ទី​២៩​ ឈាន​ចូល​ ថ្ងៃ​ទី​​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​បង្ក​ការ​ភ្ញាក់ផ្អើល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៥ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១៦ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម