Connect with us

ជីវិតកម្សាន្ដ

បុរស​គប់​ទឹកកក​លើ​លោក ជី ដេវីត ធ្វើ​លិខិត​លាយ​លក្ខណ៍​អក្សរ​សុំទោស​ជាថ្មី

បានផុស

នៅ

ភ្នំពេញ ៖ នេះ​អាច​ចាត់ទុកថា​ជា​គំរូ​មួយ​ដែល​បង្ហាញ​ពី​ទំនូល​ខុសត្រូវ​ និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ខុស ​ចំពោះ​អ្នកដទៃ ​ខណៈ​បុរស​គប់​ទឹក​កក​លោក ជី ដេវីត បាន​ធ្វើ​លិខិត​លាយលក្ខណ៍​អក្សរ​សុំទោស​ជាថ្មី​បន្ទាប់ពី​ចេញ​ការ​សុំទោស​ម្តង​រួចមកហើយ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃី ឆាយ​ឡេង បាន​បង្ហោះ​រូបភាព​ដែល​ក្នុង​ដៃ​មាន​កាន់​លិខិត​សុំទោស​លោក​ជី ដេវីត ដូច្នេះ​ថា​ខ្ញុំ​បាទ ឃី ឆាយ​ឡេង ជា​ម្ចាស់​គណនី​ហ្វេ​ស​បុក ( Facebook) ឈ្មោះ Chhayleng KHY សូម​ធ្វើ​ការទទួល​នូវ​កំហុស​គ្រប់យ៉ាង​ដែល​ខ្ញុំបាទ បាន​ប្រព្រឹត្ត​ទៅលើ​លោក ងួន ចាន់​ដេវីត​(Dit Way)​និង​ធ្វើការ​សុំទោស​ជា​សាធារណៈ តាម​រយៈ​លិខិត​លាយលក្ខណ៍អក្សរ​នេះ​ដល់​លោក ងួន ចាន់​ដេវីត​(Dit Way)​និង​អ្នក​គាំទ្រ​របស់​លោក ព្រមទាំង​សិល្បករសិល្បការិនី​នៅ​ក្នុង​វិស័យ​សិល្បៈ​ទាំងមូល​។

​លោក​ឃី ឆាយ​ឡេង​ បាន​បញ្ជាក់​ថា ​”​ខ្ញុំបាទ​សូម​ធ្វើការ​អះអាង​និង​សន្យា​ថា ខ្ញុំបាទ​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​អសីលធម៌​ដែល​ប្រាសចាក​សេចក្តីថ្លៃថ្នូរ​ទាំងឡាយ​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​សង្គមជាតិ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​ ប្រសិនបើ​ក្នុង​ករណី​មាន​ទង្វើ​បែបនេះ​កើតឡើង​បន្តទៀត ខ្ញុំបាទ​នឹង ទទួលខុស​ត្រូវចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ហើយ​លិខិត​នេះ​ត្រូវ​បានធ្វើ​ឡើង​ដោយ​ឆន្ទៈ​និង​ស្មារតី​ទទួលកំហុស​របស់ខ្ញុំ​បាទ​ផ្ទាល់ ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​និង​គំរាមកំហែង​ពី​អ្នកណា​ឡើយ​។

​ជាមួយគ្នានេះ​លោក ឃី ឆាយ​ឡេង ក៏បាន​អរគុណ​ដល់​លោក ជី ដេវីត និង​អ្នកនាង ទេព​បូ​ព្រឹក្ស ព្រមទាំង​ក្រុមការងារ​របស់គាត់​ដែល​បាន​អនុគ្រោះ​ដល់​រូប​លោក​ផងដែរ​។ សូម​រំលឹក​ថា ​លោក ងួន ចាន់​ដេវីត ហៅ ជី ដេវីត កាលពី​ថ្មីៗ​កន្លងទៅ​ ត្រូវ​បាន​បុរស​ខាងលើ​គប់​ទឹកកក​ពេល​កំពុង​ច្រៀង​លើ​ឆាក​នៅ​ក្នុង​ផាប់​មួ​យកន្លែ​ង​នា​ខេត្ត​ព្រះសីហនុ​ កាលពី​យប់​ថ្ងៃទី​២៩​ឈាន​ចូល​ថ្ងៃទី​៣០​ ខែកក្កដា ​ឆ្នាំ២០២៣​កន្លងទៅ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម