ជីវិតកម្សាន្ដ
Lisa ក្លាយតារា K-Pop ដំបូងគេនឹងទទួលពានរង្វាន់ “Asian Hall of Fame Class 2023”
កាលពីថ្ងៃទី០៩ សីហា ២០២៣ យោងតាមរបាយការណ៍បញ្ជាក់ថា Lisa សមាជិកក្រុម BLACKPINK គឺជាសិល្បករ K-Pop ដំបូងគេដែលបានទទួលពានរង្វាន់ “Asian Hall of Fame Class 2023” ជា ‘Cultural Icon’ សម្រាប់ការរួមចំណែកដ៏សំខាន់របស់នាងចំពោះវប្បធម៌ និងសង្គមអាស៊ី។

ពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែតុលា នៅទីក្រុង Biltmore រដ្ឋ LA ដែលនេះគឺជាដំណឹងល្អមួយទៀតដែលធ្វើឲ្យ Blinks ជុំវិញពិភពលោកមានមានក្ដីរំភើបក្រៃលែងផងដែរ។
សូមបញ្ជាក់ដែរថា Asian Hall of Fame គឺជាវេទិកាកេរ្តិ៍ដំណែលដែលពង្រឹងសង្គមតាមរយៈការជំរុញភាពជាអ្នកដឹកនាំអាស៊ី និងជនជាតិដើមភាគតិច សមិទ្ធផល និងសេវាកម្មដល់សហរដ្ឋអាមេរិក និងទូទាំងពិភពលោក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយមូលនិធិ Robert Chinn ជាគ្រួសារឯកជនមួយដែលមានការចូលរួមចំណែក ១៦០ ឆ្នាំនៅអាមេរិក។ កម្មវិធីពេញមួយឆ្នាំបណ្ដុះបណ្ដាលយុវជនក្នុងស្រុក ផ្តល់សិទ្ធិអំណាចដល់ស្ថាបនិកស្ត្រី ផ្សព្វផ្សាយខ្លឹមសារឆ្លងវប្បធម៌ និងពង្រីកច្បាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គណនី Youtube របស់ក្រុម BLITZERS ត្រូវគេ Hack ដោយដាក់ឈ្មោះ Tesla

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?