Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាចក្រវាល ឥណ្ឌូណេស៊ី ច្រើនរូបដាក់ពាក្យប្ដឹង ក្រោយរងការបៀតបៀនផ្លូវភេទពីកម្មវិធី

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃទី៨ ខែសីហា ស្ត្រី​ជាងពាក់កណ្តាលដែល​ចូលរួមក្នុងកម្មវិធីប្រកួត បវរកញ្ញាចក្រវាលឥណ្ឌូណេស៊ី (Miss Universe) បានដាក់​ពាក្យ​បណ្ដឹងទៅកាន់អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា ពី​បទបៀតបៀនផ្លូវភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​កើត​ឡើង​បន្ទាប់​ពី​បេក្ខនារី​ចុងក្រោយ​ចំនួន ៧ នាក់​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ហ្សាកាតា ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣ ខែ​សីហា កន្លង​ទៅ ត្រូវ​បាន​គេ​ស្នើ​ឲ្យ​ដោះអាវ​ចេញ ​ដើម្បី​ពិនិត្យ​រាងកាយនិងថតរូប​ពីរ​ថ្ងៃ​មុន​ពិធី​គ្រង​មកុដ​របស់​បវរកញ្ញាមកដល់។

អ្នកស្រី Mellisa Angreni មេធាវី​តំណាងឲ្យ​បេក្ខនារី​បាន​និយាយ​ថា មន្ត្រី​មក​ពី PT Capella Swastika Karya ដែល​ជា​ម្ចាស់​សិទ្ធិ​ប្រកួត​បវរកញ្ញា​ចក្រវាល​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា ពួកគេ​ត្រូវ​ពិនិត្យ​មើល​ស្លាកស្នាម សែលុយឡូស ឬ​ស្នាម​សាក់​លើ​ខ្លួន​របស់​អ្នកប្រកួតតែ​ប៉ុណ្ណោះ។

មេធាវី​រូបនេះបាននិយាយបន្ថែមទៀតថា “អ្នក​ជាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​មិន​បាន​ដឹង​ថា​ពួកគេ​ត្រូវ​ឆ្លង​កាត់​ដំណើរ​ការ​នោះ​ទេ។ ដោយសារតែ​កាលវិភាគ​ដើមគឺគ្រាន់តែជា​សំលៀកបំពាក់​ដែលសម” ដោយបន្ថែមថា​បេក្ខភាព​ចុងក្រោយទាំង ៣០នាក់នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពដែលមិនបានប្រកាស ខណៈ​បេក្ខនារី​៥​រូប​ត្រូវ​បាន​គេ​ថត​រូប​រាងរបស់ពួកនាងទាំងស្រុង​។

លោក Trunoyudo Wisanu Andeko អ្នក​នាំ​ពាក្យ​ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារថា បេក្ខនារី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស។ ស្របពេលដែលប៉ូលិស​បាន​បើក​ការ​ស៊ើបអង្កេត​លើ​បណ្ដឹង​នេះ ដោយ​ប្រើប្រាស់​របាយការណ៍​ពី​ភាព​មិន​សមរម្យ​ជា​មូលដ្ឋាន​សម្រាប់​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត។

យ៉ាងណាមិញ​នាយក Miss Universe Indonesia លោក Poppy Capella មិនបាន​បញ្ជាក់ ឬ​បដិសេធ​ការចោទប្រកាន់នោះទេ។ ផ្ទុយទៅវិញ លោកបែរជាថា​នេះគឺជា​បង្ហាញពីការដឹងគុណចំពោះអ្នក​ដែល​ចែករំលែក​ទស្សនៈរបស់ពួកគេ និងអារម្មណ៍របស់នាងចំពោះ​ឧបទ្ទវហេតុនេះនៅក្នុងការ​បង្ហោះ Instagram របស់នាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa ក្លាយតារា K-Pop ដំបូងគេនឹងទទួលពានរង្វាន់ “Asian Hall of Fame Class 2023”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម