ជីវិតកម្សាន្ដ
Lisa បង្កើតភាពភ្ញាក់ផ្អើល ដោយបង្ហោះឈុត ប៊ីគីនីលើកដំបូង
Lisa បានធ្វើឲ្យអ្នកគាំទ្រភ័យផងភ្ញាក់ផ្អើលផង ក្រោយនាងបង្ហោះរូបបង្អួតភាពសិចស៊ីក្នុងឈុតហែលទឹកពណ៌ត្រួយចេកចាស់ជាលើកដំបូង ដោយឈរបែរខ្នងបង្ហាញរាងរៅ ខណៈដែលហ្វេនកម្រឃើញលើបណ្ដាញសង្គមផ្ទាល់ខ្លួនណាស់។

យ៉ាងណាមិញតារា K Pop រូបនេះធ្លាប់បញ្ជាក់ថា តាមពិតនាងចូលចិត្តស្លៀកប៊ីគីនី។ តែមិនហ៊ានបង្ហោះក្នុង IG ព្រោះតែខ្លាចម្តាយមិនពេញចិត្ត ខណៈដែលខ្លួនជាមនុស្សស្រីជនជាតិថៃ ដែលប្រកាន់ខ្ចាប់នូវប្រពៃណីតឹងរ៉ឹងបំផុតផងដែរ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ សមាជិក្រុម BLACKPINK បានធ្វើឲ្យកក្រើកក្នុងបណ្ដាញសង្គម បន្ទាប់ពីសម្រេចចិត្តបង្ហោះរូបភាពក្នុងឈុតប៊ីគីនីតូចមួយក្នុងដំណើរកម្សាន្តឯកជន។ ក្នុងព្រឹត្តិការណ៍នេះបង្ហោះរូបភាពមិនដល់មួយម៉ោងស្រួលបួលផង ចំនួនអ្នកចុច Like កើនដល់មួយលានយ៉ាងលឿន។
បើតាមការឲ្យដឹងពីសំណាក់អ្នកគាំទ្របានជីកកាយរកតម្លៃឈុតពណ៌ត្រួយចេកចាស់ ដែល Lisa ស្លៀកហែលទឹក ដោយបញ្ចាក់ថា វាជាឈុតហែលទឹកយីហោមួយមានឈ្មោះថា Farfetch Amir Slama តម្លៃ ២១៤ ដុល្លារឯណោះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ក្លាយតារា K-Pop ដំបូងគេនឹងទទួលពានរង្វាន់ “Asian Hall of Fame Class 2023

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល