Connect with us

ជីវិតកម្សាន្ដ

ព័ត៌មានណាត់ជួបរវាង Lisa និងទាយាទស្នងត្រកូល LV លេចឮជាថ្មី

បានផុស

នៅ

ព័ត៌មានណាត់ជួបរវាងតារារ៉េប Lalisa សមាជិក​ក្រុម BLACKPINK ជាមួយ​នាយក​ប្រតិបត្តិក្រុមហ៊ុន Tag HAUER ដែលត្រូវជាទាយាទស្នងត្រកូលរបស់ប្រេន LV បានផ្សព្វផ្សាយជាថ្មី ក្រោយលេចចេញតម្រុយមួយចំនួនពីអ្នកទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការចែកចាយព័ត៌មានចចាមអារ៉ាមនាពេលថ្មីៗនេះ តារាចម្រៀងដើមកំណើតថៃ​​ Lalisa និង CEO ក្រុមហ៊ុន Tag HAUER លោក Frédéric Arnault ធ្លាប់ក្លាយជាប្រធានបទក្តៅ បន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺរណិត និងប្រព័ន្ធផ្សព្វផ្សាយបានទម្លាយថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា កាលពាក់កណ្ដាលឆ្នាំមុន។ ប៉ុន្តែរាល់លើក អ្នក​ទាំង​ពីរ​ត្រូវ​បាន​អះអាងថា ត្រឹម​ជា​មិត្ត​ជិត​ស្និទ្ធគ្នាប៉ុណ្ណោះ។

កាលពីដើមឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាង Lisa និង Frédéric ម្តងទៀត បន្ទាប់ពីអ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅជាមួយគ្នានៅទីក្រុងប៉ារីស។ ខណៈពេលដែលមនុស្សជាច្រើនគិតថា ពួកគេកំពុងជួបជុំជាមួយក្រុមមិត្តភក្តិ វាបានធ្វើឱ្យមានការចាប់អារម្មណ៍ និងបង្កឱ្យមានការភ្ញាក់ផ្អើល ទោះបីជា YG Entertainment មិនបានធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមនេះក៏ដោយ។

ប៉ុន្មានថ្ងៃនេះពាក្យចចាមអារ៉ាមបានចាប់ផ្តើមម្តងទៀត​ ក្រោយពេលពី Lisa បានបង្ហោះរូបថតមួយចំនួនពីថ្ងៃឈប់សម្រាករបស់នាងនៅលើ Instagram ។ នៅក្នុងរូបថតដែលបានចែករំលែកនៅថ្ងៃទី៩ ខែសីហា អ្នកនិយមលេងអ៊ីនធឺរណិតកត់សម្គាល់ឃើញថា ប៉ុន្មានថ្ងៃមុន Lisa បង្ហោះរូប Frédéric បានបង្ហោះរូបថតស្រដៀងនឹង Lisa ដែរ ដែលវាទំនងជាថតនៅប្រទេសអ៊ីតាលី ឬប្រទេសក្រិក ខណៈរូប Lisa ចែករំលែកបានធ្វើឱ្យមនុស្សជាច្រើនសន្មត់ថា វាត្រូវបានថតនៅកន្លែងតែមួយ។

បន្ទាប់ពីរូបថតទាំងអស់ត្រូវបានចែកផ្សាយ អ្នកនិយមលេងអ៊ីនធឺរណិត សន្និដ្ឋានថា Lisa កំពុងសម្រាកលំហែកាយជាមួយគ្រួសារ Arnault ព្រោះតែអ្នកទាំងពីរកំពុងមានទំនាក់ទំនងពិសេសលើសពីមិត្ត។ យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនបានការពារ Lisa ដោយអះអាងថា តារារូបនេះប្រហែលជាកំពុងធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍របស់ក្រុមហ៊ុន BVLGARI ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Lisa បង្កើតភាពភ្ញាក់ផ្អើល ដោយបង្ហោះឈុត ប៊ីគីនីលើកដំបូង

ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េរាយការណ៍ថា Lisa កំពុងណាត់ជួបជាមួយទាយាទស្នងមរតក LV

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤៦ នាទីutes មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម